ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

រដ្ឋបាលជលផលទទួលស្គាល់ថា ត្រីធម្មជាតិពេលនេះ សម្បូរត្រីតូចៗ តែខ្សត់ត្រីធំ

២៦ តុលា ២០២០ | ព័ត៌មានជាតិ

រដ្ឋបាលជលផល បានថ្លែង ទទួលស្គាល់ថា ត្រីធម្មជាតិ នៅតាមដងទន្លេ បឹងស្ទឹង ព្រែក ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ សម្បូរតែត្រីតូចៗប៉ុណ្ណោះ ខណៈត្រីធំ កាន់តែខ្សត់ទៅៗ។ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផល បានអះអាងថា ជាវិធានការសំខាន់ គឺជំរុញការចិញ្ចឹមត្រី ឲ្យបានកាន់តែខ្លាំងក្លា។

 


ថ្លែងក្នុងពិធីប្រលែកូនត្រីនៅទន្លេចតុមុខដើម្បីអបអរសាទរទិវានៃការធ្វើចរាចរណ៍ផ្លាស់ទីរបស់ត្រីពិភពលោកនៅព្រឹកថ្ងៃទី២៣ ខែតុលានេះ ឯកឧត្តម អេង ជា សាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទកប្រធានរដ្ឋបាលជលផល បានទទួលស្គាល់ថាកម្ពុជាពេលនេះ សម្បូតែត្រីល្អិតៗប៉ុណ្ណោះ ប៉ុន្តែប្រភេទពូជត្រីធំៗកាន់តែមានការថមយ ដោយតែវាគឺជាគោលដៃរបស់ក្រុមអ្នកនេសាទ។

 


សូមបញ្ជាក់ថានៅព្រឹកមិញនេះ ក្នុងចំណោមពូជត្រីជាង៥ម៉ឺនក្បាលដែលត្រូវបានរដ្ឋបាលជលផលសហការជាមួយក្រុមការងារអច្ចរិយៈភាពនៃទន្លេមេគង្គគាំទ្រដោយទីភ្នាក់ងារ USAID របស់អាមេរិក។ តាមរយៈព្រឹត្តិការណ៍នេះមានត្រីជាង៥ម៉ឺនក្បាល ក្នុងនោះក៏មានមេពូជត្រីធំៗ ដូចជាត្រីគង់រាំង ត្រីប្រាធំ និងត្រីព្រួលជាដើម។

 


បើតាមមន្រ្តីនៃក្រុមការងារអច្ឆៈរយភាពនៃទន្លេមេគង្គ ត្រីពូជធំទាំងអស់សុទ្ធតែត្រូវបានកឹបស្លាកសំគាល់ ដើម្បីដឹងថានៅពេលវាត្រូវបានគេចាប់បាននោះ តើចេញពីទីតាំងប្រលែងទៅវានឹងផ្លាស់ទីដល់ទីណា មានទំហំប៉ុណ្ណា និងមានស្ថានភាពប្រែប្រួលអ្វីខ្លះជាដើម ដោយតាមទំលាប់ អ្នកនេសាទនឹងទាក់ទងប្រាប់ព័ត៌មាននេះមករដ្ឋបាលជលផលពេលពួកគាត់ចាប់បានត្រីដែលមានកឹបស្លាកសំគាល់។

 


បច្ចុប្បន្ននេះ រដ្ឋបាលជលផលបានបើកឲ្យមានការនេសាទត្រីហើយ បន្ទាប់ពីផ្អាកមួយរយៈក្នងរដូវត្រីពងកូន។ បើតាមក្រុមការងារអច្ឆិរយៈភាពទន្លេមេគង្គ នៅក្នុងខែវិច្ឆិការ ឬខែខ្មែត្រូវនឹងខែកក្ដិកខ្យល់បក់ពីជើងនេះ បណ្ដាត្រីនៅបឹងទន្លេសាប ពិសេសត្រីរៀល នឹងផ្លាស់ទីដោយហែលគោចរចេញពីបឹងទន្លេសាបឆ្ពោះទៅកាន់ទន្លេនានា ពិសេសទន្លេមេគង្គលើ មុននឹងវាត្រឡប់ទៅបឹងទន្លេសាបវិញនៅអំឡុងពេលទឹកទន្លេចាប់ផ្ដើមជោកល់ និងហក់ឡើង៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024