ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

សួនសត្វ ភ្នំពេញ សាហ្វារី និងសួនទឹក ហ្គាឌែន ស៊ីធី បើកទ្វារតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ

១២ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

សួនសត្វ ភ្នំពេញ សាហ្វារី និងសួនទឹក ហ្គាឌែន ស៊ីធី បានប្រកាស ជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ សួនសត្វភ្នំពេញសាហ្វារី និងសួនទឹក ហ្គាឌែន ស៊ីធី នឹងកាត់បន្ថយថ្ងៃបើកទ្វារ ទទួលអតិថិជន ដោយក្នុងមួយសប្តាហ៍ បើកទ្វារតែពីរថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដោយឡែក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នឹងត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ 

 


ដោយឡែក នៅក្នុងការបើកទ្វារទទួលភ្ញៀវពីរថ្ងៃ ក្នុងមួយសប្តាហ៍នេះទៀតសោត  គណៈគ្រប់គ្រងសួនទឹក និងសួនសត្វ នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ ១៩ តាមរយៈការវាស់កម្តៅ ការស្នើសុំឲ្យអតិថិជនពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬជែល និងការរក្សាគម្លាតសុវត្ថិភាពសង្គម។ 

 


បុគ្គលិករបស់សួនសត្វ ភ្នំពេញ សាហ្វារី និងសួនទឹក ហ្គាឌែន ស៊ីធី ដែលស្ថិតនៅជិតពហុកីឡដ្ឋានមរតកតេជោ និងជិតវិមានឈ្នះឈ្នះ នឹងត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតនូវវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩៕

 

អត្ថបទ និងរូបភាព៖ ក្រុមការងារព័ត៌មាន PNN
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024