ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ទោះបីជាកូវីដ១៩ កំពុងរាតត្បាត តែកម្ពុជា បន្តបើកដំណើរការមជ្ឈមណ្ឌលទេសចរណ៍ ជាបន្តបន្ទាប់

០៩ តុលា ២០២០ | ព័ត៌មានជាតិ

ការបើកសម្ពោធមជ្ឈមណ្ឌលទេសចរណ៍ ព្រីនស៍ ម៉ាណ័រ នៅភាគខាងកើត រាជធានីភ្នំពេញ នៅថ្ងៃនេះ ក៏ដូចជា ការបើកដំណើរការជាផ្លូវការនូវទីតាំងទេសចរណ៍ធំមួយទៀត គឺសួនទឹកហ្គាឌិន ស៊ីធី នៅភាគខាងជើងរាជធានីភ្នំពេញ កាលពីខែសីហា គឺចំពេល ដែលកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោក បានទទួលរងផលប៉ះពាល់ ពីជំងឺកូវីដ១៩។ ប៉ុន្តែជំងឺកូវីដ១៩ មិនបានធ្វើសេដ្ឋកិច្ចកម្ពុជា ដួលរលំនោះទេ តែផ្ទុយទៅវិញ កូវីដ១៩ គឺជាឱកាសថ្មី ដែលធ្វើឱ្យកម្ពុជា អាចកសាងសក្តានុពលរបស់ខ្លួនបន្ថែម ពិសេសគឺការពង្រឹងទេសចរណ៍ផ្ទៃក្នុង ដែលកំពុងមានចរន្តកើនឡើង គួរឲ្យកត់សម្គាល់។

 


ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការបើកសម្ពោធទីតាំងទេសចរណ៍ធំទាំងពីរគោលដៅនេះ ជាការរួមចំណែកដ៏សំខាន់ ដើម្បីលើកមុខមាត់កម្ពុជា ជាពិសេសទាក់ទាញទេសចរក្នុងស្រុក ជំនួសឲ្យការចេញទៅកម្សាន្ត នៅក្រៅប្រទេស។


លោក ហ៊ុន ឌីណូ រាយការណ៍ ...

 

រាយការណ៍៖ ហ៊ុន ឌីណូ     រូបភាព៖ ឈាវ ថុកវីរ:
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024