ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កូរ៉េខាងត្បូងជម្រុញពលរដ្ឋចាក់វ៉ាក់ស៊ាំងផ្តាសាយទោះជាតួលេខអ្នកស្លាប់កើនឡើង

 

 

ប្រទេសកូរ៉េខាងត្បូងបានជម្រុញអោយពលរដ្ឋរបស់ខ្លួនចាក់វ៉ាក់ស៊ាំងប្រឆាំងនឹងផ្តាសាយដើម្បីកាត់បន្ថយឱកាសផ្ទុះជំងឺផ្តាសាយស្របពេលដែលកូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

 


ប៉ុន្តែកង្វល់មហាជននៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងចំពោះសុវត្ថិភាពវ៉ាក់ស៊ាំងផ្តាសាយ បន្ទាប់ពីមានមនុស្សយ៉ាងតិច៤៨នាក់ស្លាប់នៅក្នុងខែតុលានេះ ក្រោយពួកគេចាក់វ៉ាក់ស៊ាំងផ្តាសាយ។ អ្វីដែលគេបានកត់សម្គាល់រំលឹកឡើងវិញនោះ កាលពីខែមុនវ៉ាក់ស៊ាំងផ្តាសាយប្រហែល៥លានដូសត្រូវបោះចោលបន្ទាប់ពីវ៉ាក់ស៊ាំងទាំងនោះមិនបានរក្សាទុកទៅតាមកម្រិតសីតុណ្ហភាពដែលគេបានណែនាំ។

 


ទាក់ទងនឹងបញ្ហានេះដែរ អាជ្ញាធរកូរ៉េខាងត្បូងបានអោយដឹងថា អាជ្ញាធររកមិនឃើញមានការជាប់ទាក់ទងផ្ទាល់រវាងអ្នកស្លាប់ និងការចាក់វ៉ាក់ស៊ាំងផ្តាសាយឡើយ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024