ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បណ្តា​ប្រទេសភាគច្រើននៅទ្វីប អឺរ៉ុប ដាក់ចេញវិធានក្ដៅបន្ថែមទៀត ដើម្បីទប់ទល់នឹងការឆ្លងរាលនៃជំងឺ ខូវីដ១៩

ពាក់ព័ន្ធនឹងស្ថានការណ៍វិវត្តចុងក្រោយនៃជំងឺ ខូវីដ១៩ នៅលើពិភពលោក។ ទ្វីបអឺរ៉ុប ទាំងអឺរ៉ុបខាងលិច និងខាងកើត ចាប់ផ្ដើមជួបប្រទះនឹងការឆ្លងរាលដាលយ៉ាងគំហុកជាថ្មីម្ដងទៀត​។ ជាក់ស្ដែង ចក្រភពអង់គ្លេស បារាំង អ៊ីតាលី អាល្លឺម៉ង់ ព័រទុយហ្កាល់ សាធារណរដ្ឋឆេក ស្លូវ៉ាគី អេស្ប៉ាញ រុស្ស៊ី ។ល។ និង ។ល។ បាន និងកំពុងតែរកឃើញអត្រាឆ្លងប្រចាំថ្ងៃខ្ពស់​ជាងមុន។ ពលរដ្ឋរាប់សិបលាននាក់នៅទូទាំងទ្វីបនេះ​ត្រូវទ្រាំរស់នៅពិបាកបន្តិច​ដោយសារអាជ្ញាធរអនុវត្តវិធានការរឹតត្បិត​។

 

 

ប្រទេសបារាំងអាជ្ញាធរត្រៀមចែកម៉ាស់១លានបន្ទះដោយឥតគិតថ្លៃ និងដាក់បម្រាមគោចរនៅទីក្រុងប៉ារីស និងទីក្រុង៨ទៀត ដែលប្រឈមនឹងហានិភ័យខ្ពស់។

 

 

នៅអ៊ីតាលី អាជ្ញាធរដាក់ពង្រាយកម្លាំងសមត្ថកិច្ចដើម្បី​ពង្រឹងការអនុវត្តបម្រាមគោចរនៅពេលយប់។ ដងផ្លូវនានានៃទីក្រុងរ៉ូម និងទីក្រុងដទៃទៀត ពោរពេញដោយភាពស្ងាត់ជ្រងំ ព្រោះប្រជាពលរដ្ឋត្រូវតែស្នាក់នៅក្នុងផ្ទះចាប់​ពីម៉ោង៩យប់ដល់ម៉ោង៥ជិតភ្លឺ​។ ប្រទេសដទៃទៀត​នៃទ្វីបអឺរ៉ុបក៏​អនុវត្តវិធានការស្រដៀងគ្នានេះ ឬរឹតតែតឹងរ៉ឹងជាងនេះ​ទៅទៀត​៕

 

 

 

ប្រែ​សម្រួល​៖ អន សំអាង
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024