ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អេស្ប៉ាញជាប្រទេសទី១នៅតំបន់អឺរ៉ុបដែលមានអ្នកជំងឺកូវីដ១៩កើនលើស១លាននាក់

 

 

 

ប្រទេសអេស្ប៉ាញ បានក្លាយជាប្រទេសទី១នៅតំបន់អ៊ឺរ៉ុបដែលមានអ្នកជំងឺកូវីដ១៩ចំនួនច្រើនជាង១លាននាក់ បន្ទាប់ពីក្រសួង សុខាភិបាលអេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍បានអោយដឹងថា មានមនុស្ស៦១១៤នាក់ឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង ដែល បានធ្វើអោយតួលេខអ្នកកើតជំងឺកូវីដ១៩ នៅទូទាំងប្រទេសអេស្ប៉ាញមានចំនួន១,០០៥,២៩៥នាក់។

 


ស្របគ្នាតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសអេស្ប៉ាញ បានកើនឡើងដល់៣៤៣៦៦នាក់ ក្រោយមានមនុស្ស៥៧៥នាក់ បន្ថែមទៀតស្លាប់បាត់បង់ជីវិតដោយសារជំងឺឆ្លងមួយប្រភេទ នេះក្នុងរយៈពេល៧ថ្ងៃកន្លងទៅគិតនៅត្រឹមថ្ងៃពុធ។

 


ស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ បានបង្ខំអោយតំបន់ជាច្រើនអនុវត្តន៍វិធានការបិទតំបន់ ហើយទីក្រុងម៉ាឌ្រីដដែលជាទីក្រុងធំរបស់ ប្រទេសអេស្ប៉ាញ នឹងអនុវត្តន៍បំរាមគោចរដោយចាប់ផ្តើម ចាប់ពីចុងសប្តាហ៍នេះទៅ។

 


នៅពេលដែលពិភពលោកទទួលរងរលកទី២នៃការឆ្លងរាលដាលជំងឺកូវីដ១៩នោះ គេឃើញថា បណ្តាប្រទេសជាច្រើនរួមមាន ប្រទេស បារាំង អ៊ីតាលី ចិន រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក កំពុងស្វះស្វែងស្រាវជ្រាវរកវ៉ាក់ស៊ាំងកូវីដ១៩។ យោងតាមគេហទំព័រអង្គការ សុខភាពពិភពលោក នៅត្រឹមថ្ងៃទី១៩ខែតុលា ថ្នាំបង្ការវ៉ាក់សាំងជំងឺកូវីដ១៩ដែលគេកំពុងស្រាវជ្រាវនៅទូទាំង ពិភពលោកមានចំនួន ១៩៨  ហើយក្នុងនោះមានវ៉ាក់ស៊ាំងចំនួន៤៤ ស្ថិតនៅក្នុងការធ្វើតេស្តព្យាបាលទៅលើមនុស្ស។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024