ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធចាន់អូចា​សម្រេចលុបចោលការប្រកាសអាសន្ន

 

ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ បានសម្រេចដកច្បាប់ប្រទេសក្នុងគ្រាអាសន្នដែលច្បាប់នេះមានបំណង បញ្ចប់បាតុកម្មប្រឆាំងនឹង រដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ចាន់អូចា និងមហាក្សត្រថៃ ដែលបានកើតឡើងរាប់ខែមកហើយ។ ការសម្រេចដកច្បាប់នេះ កើតមានឡើងក្រោយច្បាប់កាន់តែធ្វើអោយកើតមានកំហឹងពីសំណាក់ពលរដ្ឋថៃ ហើយបាតុកររាប់ពាន់នាក់ចេញមកធ្វើបាតុកម្ម តវ៉ានៅតាមពេញដងផ្លូវក្នុងទីក្រុងបាងកក។

 

វិធានការរឹតត្បិតជាច្រើន ត្រូវបានអនុវត្តន៍កាលពីមួយសប្តាហ៍មុន រួមមានការហាមឃាត់ការប្រមូលផ្តុំនយោបាយដែល មានគ្នាចាប់ ពី៥នាក់ ឬច្រើនជាងនេះ ហើយនិងការផ្សព្វផ្សាយព័ត៌មាន ដែលនាំអោយប៉ះពាល់ដល់សន្តិសុខជាតិថៃ។

 


នៅក្នុងសេចក្តីថ្លែងការដែលប្រកាសដកច្បាប់ប្រទេសក្នុងគ្រាអាសន្ន បានលើកឡើងថា ស្ថានភាពហិង្សានាពេលបច្ចុប្បន្ន ដែលនាំទៅអោយប្រកាសពីស្ថានភាពធ្ងន់ធ្ងរនោះ បានធូរស្រាល។

 


ក្រុមបាតុករដែលទុកពេលអោយលោកប្រាយុទ្ធចាន់អូចារយៈពេល៣ថ្ងៃអោយលាលែងតំណែងនៅត្រឹមថ្ងៃពុធនោះ បាននិយាយថា ការដកច្បាប់អាសន្ន មិនទាន់គ្រប់គ្រាន់នៅឡើយទេ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024