ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រទេសឆែក៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលលាលែងតំណែងចំពេលផ្ទុះជំងឺកូវីដ១៩

២១ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

ពលរដ្ឋជាច្រើននាក់ឈរតម្រង់ជួររង់ចាំការធ្វើតេស្តរកជំងឺកូវីដ១៩នៅទីក្រុងប្រាគ នៃសាធារណៈរដ្ឋឆែក

 

 

រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសឆែក លោក Adam Vojtech នៅថ្ងៃច័ន្ទនេះបានអោយដឹងថា លោកបានដាក់ពាក្យសុំលាលែង តំណែងហើយក្រោយកើតមានការរិះគន់ជាខ្លាំងទៅលើការដោះស្រាយបញ្ហារបស់លោកចំពោះការផ្ទុះឡើងការឆ្លងរាលដាលជំងឺ កូវីដ១៩ដែលគេមើលឃើញថា ប្រទេសអ៊ឺរ៉ុបកណ្តាលមួយនេះ មានតួលេខអ្នកកើតជំងឺកូវីដ១៩កើនឡើង។

 


ស្របគ្នា នាយករដ្ឋមន្ត្រីប្រទេសឆែក លោក Andrej Babis តាមរយៈសារលើបណ្តាញទំនាក់ទំនងសង្គមអនឡាញធ្វីតធ័រលោកបានថ្លែង អំណរគុណចំពោះការងារដែលរដ្ឋមន្ត្រីសុខាភិបាល រូបនេះបានបំពេញកន្លងមក។

 


សាធារណៈរដ្ឋឆែក នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កើតមានការឆ្លងជំងឺកូវីដ១៩ ស្ថិតនៅក្នុងកម្រិតជាប្រទេសឆ្លងជំងឺកូវីដ១៩លឿន បំផុតលំដាប់ទី២ នៅសហភាពអ៊ឺរ៉ុប បន្ទាប់ពីប្រទេសអេស្ប៉ាញ។ បញ្ហាឆ្លងរាលដាលជំងឺកូវីដ១៩នៅសាធារណៈឆែកត្រូវបានគេកត់ សម្គាល់ឃើញថា កើតឡើងក្រោយប្រទេសឆែក បានដកវិធានការរឹតត្បិតប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ដែលបានដាក់ អនុវត្តន៍ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩ជាលើកដំបូង។

 

 

ក្នុងរយៈពេល១៤ថ្ងៃកន្លងមក សាធារណៈរដ្ឋឆែក បានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១៩៣នាក់ ក្នុងចំណោមពលរដ្ឋ១សែននាក់។យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌបង្ការនិងគ្រប់គ្រងជំងឺឆ្លងសហភាពអ៊ឺរ៉ុប។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024