ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បាក់រលំអាគារនៅឥណ្ឌាស្លាប់មនុស្សយ៉ាងតិច១០នាក់និងច្រើននាក់ទៀតអាចជាប់ក្រោមអាគារ

២១ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

 

 

 

មានមនុស្សយ៉ាងតិច១០នាក់ ស្លាប់នៅថ្ងៃច័ន្ទនេះ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវបានគេគិតថាពួកគេជាប់នៅក្រោមគំនរអាគារបាក់បែក នៅពេលដែលចំណែកខ្លះនៃអាគារពលរដ្ឋរស់នៅមានកំពស់៣ជាន់ត្រូវបាក់រលំ នៅជាយទីក្រុងMumbai ប្រទេសឥណ្ឌា។

 

 

ពលរដ្ឋមួយចំនួនព្យាយាមចាកចេញពីអាគារនៅតំបន់ឧស្សាហកម្ម Bhiwandi ចម្ងាយ៤០គីឡូម៉ែត្រភាគខាងឥសាន្តទីក្រុងMumbai បន្ទាប់ពីមានស្នាមប្រេះជាច្រើន ចាប់ផ្តើមកើតឡើងនៅពាក់កណ្តាលយប់។

 

 

អាគារពាក់កណ្តាលត្រូវបាក់រលំ ហើយជឿជាក់ថា មានពលរដ្ឋជិត២៥គ្រួសារ ទៅ២៦គ្រួសារ ត្រូវជាប់ក្រោមគំនរអាគារដែលបាក់រលំនោះ។នេះបើតាមការអោយដឹងពីអាជ្ញាធរក្នុងតំបន់។

 

 

 

 

 

 

គេនៅមិនទាន់បានដឹងច្បាស់នៅឡើយទេថាតើ មូលហេតុអ្វីដែលបណ្តាលអោយអាគារអាផាតមិនដែលមាន៥៤យូនិក ក្នុងកំពស់៣ជាន់​ ត្រូវបាក់រលំ។

 

 

មនុស្សរងរបួសយ៉ាងតិច១១នាក់ ត្រូវបានជួយសង្គ្រោះ។

 

 

កងកម្លាំងប៉ូលីស អាជ្ញាធរមូលដ្ឋាន និងកងសង្គ្រោះបន្ទាន់ បានរួមកម្លាំងគ្នាកកាយយកបំបែកកំទេចកំទីចេញដើម្បីសង្គ្រោះជនរងគ្រោះនៅក្រោមគំនរបាក់បែក។

 

 

កាលពីខែមុន មានមនុស្សជាច្រើននាក់ស្លាប់ ដោយសារបាក់រលំអាគារនៅតំបន់ឧស្សាហកម្មMahad ចម្ងាយ១៦៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុងMumbai។

 

 

 

 

 

 

ប្រែសម្រួលដោយ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024