ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រី និងគណៈកម្មការសភាទទួលបន្ទុកទេសចរណ៍ ទទួចឱ្យប្រយ័ត្នកូវីដ១៩ និងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃឈប់សំរាកជំនួសចូលឆ្នាំ

១៤ សីហា ២០២០ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេចរណ៍ ឯកឧត្តម ថោង ខុន និងប្រធានគណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវដោយទទូចសូមឱ្យភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នជំងឺឆ្លងកូវីដ១៩ និងគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ឱកាសឈប់សំរាកជំនួសថ្ងៃចូលឆ្នាំនាសប្ដាហ៍ក្រោយនេះ។

 


សូមបញ្ជាក់ថាការថ្លែងអំពាវនាវពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មការជំនាញរដ្ឋសភាយ៉ាងដូច្នេះបានធ្វើឡើងបន្ទាប់ពីបញ្ចប់ពិភាក្សាអំពីវិធានការជាដំណោះស្រាយចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍។

 


រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ថ្ងៃឈប់សំរាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហានេះ។ គឺព្រោះតែព្រួយបារម្ភពីហានីភ័យនៃការឆ្លងជំងឺកូវីដ១៩នោះហើយដែលរាជរដ្ឋាភិបាលសម្រេចមិនអនុញ្ញាតឱ្យមន្ត្រីរាជការ និងបុគ្គលិក កម្មករ វិស័យឯកជន ឈប់សំរាកនាថ្ងៃចូលឆ្នាំ៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024