ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃចំនួន៣១នាក់

 

 

អាជ្ញាធរនៃក្រសួងសុខាភិបាលប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃចំនួន៣១នាក់ ដែលធ្វើអោយចំនួនអ្នកកើតជំងឺកូវីដ១៩សរុបនៅទួទាំងប្រទេសវៀតណាមគិតមកដល់ថ្ងៃអាទិត្យមានចំនួន៨៤១នាក់។ ស្របគ្នា អ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត។


អ្នកជំងឺកូវីដ១៩ទាំង៣១នាក់ មានអាយុនៅរវាងពី៧ឆ្នាំ ដល់៨៥ឆ្នាំ ជាអ្នកជំងឺនៅទីក្រុង និងតាមបណ្តាខេត្តមានដូចជាទីក្រុង Hanoi  និងនៅខេត្ត Bac Giang នៅទីក្រុង Da Nang និងនៅខេត្តQuang Nam  រួមនិងខេត្តQuang Tri។


ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀតស្លាប់ ធ្វើអោយតួលេខអ្នកជំងឺកូវីដ១៩ស្លាប់មានចំនួនសរុប កើនឡើងដល់១១នាក់។


យ៉ាងណាក៏ដោយ គិតនៅត្រឹមថ្ងៃអាទិត្យម្សិលមិញ អ្នកជំងឺកូវីដ១៩សរុប៣៩៥នាក់ ទទួលបានការព្យាបាលជាសះស្បើយ ហើយនៅស្របគ្នាដែរ មនុស្សជិត១៧៨,៧០០នាក់ ត្រូវបានដាក់អោយរស់នៅដាច់ដោយឡែក និងស្ថិតនៅក្រោមការតាមដាននៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មានវៀតណាម។

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024