ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ភរិយារបស់ Ellen ចេញមុខបង្ហាញការគាំទ្រគូស្នេហ៍កំពុងរងការរិះគន់ឥតឈប់

០៦ សីហា ២០២០ | កម្សាន្ដ

តារាសម្ដែងស្រីអូស្ត្រាលី Portia de Rossi បានចេញមុខការពារពិធីការនីទូរទស្សន៍ល្បីឈ្មោះ Ellen DeGeneres កាលពីថ្ងៃចន្ទនេះ បន្ទាប់ពីមានយុទ្ធនាការមួយលើបណ្ដាញសង្គម សុំឲ្យ Ellen លាឈប់ពីកម្មវិធី The Ellen DeGeneres Show របស់នាង។


តាមរយៈគណនី Instagram របស់ខ្លួន Portia ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយ Ellen អស់រយៈពេល ១២ឆ្នាំមកហើយនោះ បានបង្ហោះរូបភាពមួយដែលមានអត្ថន័យថា "ខ្ញុំនៅក្បែរ Ellen” និងបានអរគុណដល់អ្នកគាំទ្រពួកគេ។ 

 


សូមបញ្ជាក់ថារយៈពេលប៉ុន្មានសប្ដាហ៍មកនេះទាំងកម្មវិធី The Ellen DeGeneres Show និង Ellen ផ្ទាល់ បានទទួលការរិះគន់ជាច្រើន បន្ទាប់ពីអតីតបុគ្គលិករបស់កម្មវិធីបានដាក់ពាក្យបណ្ដឹងរៀបរាប់អំពីការរើសអើងពូជសាសន៍ ការធ្វើបាបពីថ្នាក់លើ និងបានអះអាងថា Ellen ជាមនុស្សមានចិត្តមិនល្អ។ 

 

 

ការរិះគន់នៅតែបន្តកើតមានទោះបីជា Ellen បានផ្ញើសារបង្ហាញការសោកស្ដាយចំពោះអតីតបុគ្គលិករបស់ខ្លួន។ ក្រៅពី Portia ក៏មានតារាជាច្រើនទៀតបានបង្ហាញការគាំទ្រដោយបើកចំហទៅកាន់ Ellen ផងដែរ មានដូចជា Nacho Figueras និងSamantha Ronson ជាដើម៕


ប្រែសម្រួល៖ វ៉ាន់ថន

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024