ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

មហោស្រពភាពយន្តក្រុងប៉េកាំងលើកទី ១៤ ជំរុញការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ

២៣ មេសា ២០២៤ | កម្សាន្ដ

 

មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៉េកាំងកំពុងតែរៀបចំឡើងក្នុងរដ្ឋធានីរបស់ប្រទេសចិន ដោយបានប្រមូលផ្តុំអ្នកផលិតករឆ្នើមពីប្រទេសផ្សេងៗដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ភាពយន្ត និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌នៅក្នុងវិស័យនេះ។

 


ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៉េកាំងលើកទី១៤ គ្រោងរៀបចំចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៦ ខែមេសា ដោយនឹងផ្តល់មានកម្មវិធីតូចៗជិត ១០០ កម្មវិធីសម្រាប់អ្នកចូលចិត្តភាពយន្ត ដូចជាវេទិកាពិភាក្សា ការបង្ហាញផ្លូវ និងវគ្គសិក្សា ដែលទាក់ទាញអ្នកជំនាញក្នុងវិស័យភាពយន្តជាង ៣៥០ នាក់មកពីក្នុងស្រុក និងក្រៅប្រទេស។

 


នៅថ្ងៃចុងក្រោយនៃកម្មវិធី នឹងមានការប្រកាសជយលាភីពានរង្វាន់ភាពយន្តប្រចាំឆ្នាំ ក្នុងគោលបំណងស្វែងរក និងបង្ហាញភាពយន្តឆ្នើមថ្មីៗពីជុំវិញពិភពលោក និងលើកទឹកចិត្តឱ្យមានភាពចម្រុះនៅក្នុងវិស័យភាពយន្ត។

 


សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ ភាពយន្តចំនួន ១៥០៩ រឿងពី ១១៨ ប្រទេស និងតំបន់ ត្រូវបានដាក់ស្នើដើម្បីប្រកួតប្រជែង ខណៈមានភាពយន្តចំនួន ១៥ រឿងត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយ។

 


ក្នុងរយៈពេលប្រាំបួនថ្ងៃនៃព្រឹត្តិការណ៍នេះ ភាពយន្តក្នុងស្រុក និងអន្តរជាតិជាង ២៤០ រឿងនឹងត្រូវបានចាក់បញ្ចាំងនៅទូទាំង ២៧ រោងកុនក្នុងទីក្រុងប៉េកាំង រួមទាំងនៅក្នុងទីក្រុង Tianjin (ធៀនជីង) និងខេត្ត Hebei (ហឺប៉ី) ដែលនៅជិតទីក្រុងប៉េកាំងផងដែរ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024