ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

មន្ត្រីអាមេរិក៖ មីស៊ីលអ៊ីស្រាអ៊ែលផ្លោងចូលទឹកដីប្រទេសអ៊ឺរ៉ង់

 

 

 

មីស៊ីលអ៊ីស្រាអ៊ែលផ្លោងចូលទឹកដីអ៊ឺរ៉ង់។ យោងសារព័ត៌មានABC News រាយការណ៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍(១៨មេសា) ដោយលើកឡើងប្រភពពីមន្ត្រីអាមេរិក។ 

 

ទីភ្នាក់ងារសារព័ត៌មានអ៊ឺរ៉ង់ Fars news ឱ្យដឹងថា សម្លេងគ្រាប់ផ្ទុះ បានលាន់​ឮឡើងនៅអាកាសយានដ្ឋាននៅទីក្រុងIsfahan ប៉ុន្តែចំពោះមូលហេតុយ៉ាងណានោះ នៅមិនទាន់បានដឹងនៅឡើយទេ។ 

 

ទីក្រុង Isfahan ជាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងជាមូលដ្ឋានទ័ពអាកាសរបស់ប្រទេសអ៊ឺរ៉ង់។ 

 

ជើងហោះហើរជាច្រើនត្រូវប្តូរគោលដៅ គេចដែនអាកាសប្រទេសអ៊ឺរ៉ង់។ យោងសារព័ត៌មានអាមេរិកCNN។ 

 

 

 

 

កាលពីសប្តាហ៍មុន ប្រទេសអ៊ឺរ៉ង់ បានបាញ់មីស៊ីល និងដ្រូនរាប់រយជាការវាយប្រហារប្រឆាំងតបក្រោយការវាយប្រហារដែនអាកាសដែលសង្ស័យថាធ្វើឡើងពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលលើស្ថានទូតអ៊ឺរ៉ង់ប្រចាំនៅប្រទេសស៊ីរី។ 

 

មីស៊ីលនិងដ្រូនជាច្រើន ត្រូវបាញ់ទម្លាក់មុនពេលឆ្លងចូលដល់ទឹកដីអ៊ីស្រាអ៊ែល។ 

 

ប្រទេសអ៊ឺរ៉ង់ បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអ៊ែល ត្រូវតែដាក់កំហិតឱ្យបញ្ឈប់រាល់សកម្មភាពយោធាប្រឆាំងនឹងផលប្រយោជន៍អ៊ឺរ៉ង់។ ស្របគ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា តំបន់មជ្ឈឹមបូព៌ាគ្រានៃហានិភ័យអតិបរមា។  

 

ប្រទេសអ៊ីស្រាអ៊ែលបានឱ្យដឹងថា  ខ្លួន​នឹង​សងសឹក​នឹង​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ១៣ មេសា របស់​អ៊ីរ៉ង់។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024