ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

ប្រទេសហូឡង់ផ្ដល់យន្តហោះចម្បាំង F-16 ៣គ្រឿងដើម្បីជួយហ្វឹកហាត់កងទ័ពអ៊ុយក្រែននៅរ៉ូម៉ានី

ប្រទេសហូឡង់បានប្រគល់យន្តហោះចម្បាំង F-16 ចំនួន ៣ គ្រឿងទៀតទៅឱ្យកន្លែងហ្វឹកហ្វឺន នៅប្រទេសរ៉ូម៉ានីកាលពីថ្ងៃពុធដើម្បីជួយហ្វឹកហ្វឺនកងទ័ពអាកាស និងទ័ពជើងគោករបស់អ៊ុយក្រែននៅទីនោះ។

 

 

 

 

ប្រទេសហូឡង់គឺជាកម្លាំងជំរុញមួយស្ថិតនៅពីក្រោយក្រុមសម្ពន្ធអន្តរជាតិដើម្បីជួយផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែនដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

 

ប្រទេសដាណឺម៉ាក ហូឡង់ និងសហរដ្ឋអាមេរិកបានរំពឹងថានឹងបញ្ជូនយន្តហោះចម្បាំង  F-16 រាប់សិបគ្រឿងដំបូងទៅឱ្យអ៊ុយក្រែនក្នុងរយៈពេលពីរបីខែខាងមុខនេះបន្ទាប់ពីបានបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងបរិច្ចាគយន្តហោះនេះរួចហើយ។

 

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី បានហៅការបរិច្ចាគនេះថាជា «កិច្ចព្រមព្រៀងទម្លាយភាពទាល់ច្រកមួយ» កាលពីឆ្នាំមុន ហើយថា យន្តហោះនេះនឹងពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន និងជួយដល់ការវាយលុករបស់ខ្លួនប្រឆាំងនឹងកងទ័ពរុស្ស៊ី។

 

ប៉ុន្តែមន្ត្រីអាមេរិកបាននិយាយជាឯកជនថា យន្តហោះទាំងនេះនឹងអាចផ្លាស់ប្តូរស្ថានភាពសង្គ្រាមបានទេនៅពេលវាទៅដល់អ៊ុយក្រែនបន្ទាប់ពីការហ្វឹកហ្វឺនជាច្រើនខែមកហើយដោយសារប្រព័ន្ធការពាររបស់រុស្ស៊ីក៏មានបច្ចេកវិទ្យាទំនើបផងដែរ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុនបានព្រមានថា យន្តហោះ F-16 នឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើ សមរភូមិបានទេ ហើយកងទ័ពរបស់រុស្ស៊ីនឹងបាញ់ទម្លាក់យន្តហោះទាំងនេះជាមិនខានឡើយ៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024