ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤

សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសជំរុញឱ្យក្រុមហាម៉ាស់ទទួលយកសំណើរកិច្ចព្រមព្រៀងបទឈប់បាញ់ប្រទេសអ៊ីស្រាអ៊ែល

 

 


លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីថ្ងៃច័ន្ទ បានជំរុញឱ្យក្រុមហាម៉ាសទទួលយកយ៉ាងឆាប់រហ័សនូវសំណើរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់នៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចាប់ពង្រត់ទៅ។

 

«ក្រុមហាម៉ាស់មាននៅចំពោះមុខ នូវសំណើដែលមានលក្ខណៈវិសេសវិសាល និងសប្បុរសលើចំណែកនៃប្រទេសអ៊ីស្រាអែល»។ Blinken បាននិយាយនៅក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក( WEF)នៅក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

 

ចំណាប់ខ្មាំងសរុបចំនួន ២៥៣ នាក់ត្រូវបានចាប់ខ្លួន នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលប្រហែល ១២០០ នាក់ក៏ត្រូវបានសម្លាប់ផងដែរ។ យោងអាជ្ញាធរប្រទេសអ៊ីស្រាអែល។

 

លោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលស្ថិតនៅក្នុងទីក្រុង Riyadh សម្រាប់កិច្ចប្រជុំ( WEF)ផងដែរនោះ ក៏បានពណ៌នាសំណើរបស់អ៊ីស្រាអែលថា «មានចិត្ដសប្បុរស» ។

 

លោក Cameron ក៏ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីការបរទេសជាច្រើននៅក្នុងទីក្រុង Riyadh រួមទាំងមកពីសហរដ្ឋអាមេរិក បារាំង ហ្ស៊កដានី និងអេហ្ស៊ីប ដែលជាផ្នែកមួយនៃការជំរុញកិច្ចការទូតដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024