ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

រញ្ជួយដីកម្លាំង៦,៤រ៉ិចទ័ររវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន

 

 

មនុស្សយ៉ាងតិច៨នាក់ ត្រូវបានរាយការណ៍ឱ្យដឹងថារងរបួសនៅថ្ងៃព្រហស្បតិ៍(១៨មេសា)នេះ ក្រោយរញ្ជួយដីកម្លាំងជាង៦រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន។ 

 

រញ្ជួយដីកម្លាំង៦,៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងត្បូង ប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ។ យោងទីភ្នាក់ងារឧតុនិយមជប៉ុន។ ប៉ុន្តែមិនមានការចេញព្រមានពីរលកយក្សស៊ូណាមិឡើយ។

 

ទីភ្នាក់ងារភូមិសាស្ត្រអាមេរិកឱ្យដឹងថា រញ្ជួយដីកើតឡើងនៅវេលាម៉ោង ១១និង១៤នាទីយប់ថ្ងៃពុធ ស្ថិតនៅចន្លោះកោះ Kyushu និង Shikoku ។

 

ប្រទេសជប៉ុនទទួលរងគ្រោះរញ្ជួយដីប្រហែល១៥០០ជារៀងរាល់ឆ្នាំ។ រញ្ជួយដីភាគច្រើន ជារញ្ជួយដីកម្លាំងកម្រិតស្រាល ហើយទោះជាកម្លាំងមធ្យមក៏ជាទូទៅបង្កការខូចខាតតិចតួចប៉ុណ្ណោះ។

 

អាជ្ញាធរគ្រប់គ្រងកិច្ចការនុយក្លេអ៊ែរជប៉ុន ឱ្យដឹងថា រោងចក្រថាមពលIkata  ធ្វើប្រតិបត្តិការជាធម្មតា។ 

 

លោក Yoshimasa Hayashi អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា គ្មានការព្រមានរលកយក្សស៊ូណាមិឡើយ ឬភាពមិនប្រក្រតីណាមួយនៅរោងចក្រថាមពលឡើយ។ ស្របគ្នាលោកឱ្យដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងពិនិត្យមើលទៅលើការខូចខាតផ្សេងៗទៀតដែលអាចនឹងកើតមាន។ 

 

មិនមានរបាយការណ៍ពីមនុស្សស្លាប់ដោយសាររញ្ជួយដីឡើយ ប៉ុន្តែអាជ្ញាធរប្រចាំតំបន់និងបណ្តាញសារព័ត៌មាន ឱ្យដឹងថាមានមនុស្ស៨នាក់រងរបួសស្រាល។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024