ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ហ្វីលីពីនសម្លឹងឃើញទឹកប្រាក់១០០ពាន់លានដុល្លារអាមេរិកក្នុងកិច្ចព្រមព្រៀងវិនិយោគពីកិច្ចប្រជុំកំពូលអាមេរិកជប៉ុន

 

 

ប្រទេសហ្វីលីពីនកំពុងសម្លឹងឃើញទឹកប្រាក់ប្រហែល១០០ពាន់លានដុល្លារអាមេរិកនៅក្នុងកិច្ចព្រមព្រៀងវិនិយោគកក្នុងរយៈពេល៥ឆ្នាំទៅ១០ឆ្នាំខាងមុខ ពីកិច្ចប្រជុំកំពូលត្រីភាគីរវាងប្រទេសហ្វីលីពីនជាមួយនិងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន។យោងការិយាល័យប្រធានាធិបតីលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដោយដកស្រង់ប្រភពពីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន។


ការវិនិយោគ នឹងគ្របដណ្តប់លើវិស័យខុសៗគ្នាជាច្រើនរួមមានថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ យោងការិយាល័យទំនាក់ទំនងប្រធានាធិបតីដោយដកស្រង់ប្រភពពីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកលោកJose Manual Romualdez។

 

យើង កំពុងនិយាយពិភាក្សាអំពីទឹកប្រាក់វិនិយោគតម្លៃរាប់ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំទៅ១០ឆ្នាំខាងមុខ។ យោងលោកJose Manual។ 

 

លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំត្រីភាគីជាមួយសមភាគីសហរដ្ឋអាមេរិក និងជប៉ុន។ 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024