ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

តារាល្បីៗផ្ញើសារជូនពរទៅកាន់ប្រជាពលរដ្ឋខ្មែរអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

០៩ មេសា ២០២៤ | កម្សាន្ដ

 

នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ តារាល្បីៗជាច្រើនរូបនាំគ្នាផ្ញើសារជូនពរទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងបញ្ជ្រាបពីសារអប់រំទៀតផង។ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ បានឈានចូលមកដល់ហើយ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានធ្វើដំណើរឆ្ពោះទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារសប្បាយក្អាកក្អាយទាំងអស់គ្នា។ 

 

 

ក្នុងនោះផងដែរ សិល្បករ-សិល្បការនីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមញ៉ាំងបរិយាកាសពិធីបុណ្យចូលឆ្នាំខ្មែរឱ្យកាន់តែសប្បាយរីករាយ តាមរយៈការប្រគំតន្ត្រី កម្មវិធីសង្ក្រានតាមវត្ត តាមវិទ្យាល័យផ្សេងៗ និងការទម្លាក់បទចម្រៀងៗចូលឆ្នាំជាច្រើន ដើម្បីកំដរបរិយាស និងរំលេចសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាល្បែងប្រជាប្រិយខ្មែរទៅប្អូនៗជំនាន់ក្រោយ។

 

 

ឆ្លៀតឱកាសនេះ តារាល្បីៗជាច្រើនរូបបង្ហាញសារជូនពរទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឱ្យធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងបញ្ជ្រាបពីសារអប់រំទៀតផង។

 

 

សូមបញ្ជាក់ថាពិធីបុណ្យចូលឆ្នាំថ្មី គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ ដែលបងប្អូនខ្មែរមិនថានៅក្នុងស្រុក និងក្រៅស្រុកតែងជួបជុំគ្នាអបអរសាទរសប្បាយរីករាយជុំគ្រួសារ និងការធ្វើបុណ្យដាក់ទាននៅតាមទីវត្តអារាម៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024