ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចាត់វិធានការទប់ស្កាត់បានការផ្ទុះជំងឺឆ្លងសត្វគោ-ក្របី ក្នុងខេត្តត្បូងឃ្មុំ

២០ កក្កដា ២០២០ | ព័ត៌មានជាតិ

រដ្ឋមន្ត្រិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងគោលបំណងឆ្លើយតបជាបន្ទាន់ ក្នុងការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនៃការផ្ទុះជំងឺសត្វគោ-ក្របី នៅក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ត្រីពាក់ព័ន្ធបានចុះប្រជុំណែនាំអប់រំពីវិធានការទប់ស្កាត់ជំងឺឆ្លងសត្វគោ-ក្របី ដល់កសិករ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ ពីជំងឺសត្វគោ-ក្របី នៅក្នុងភូមិឈើទាល១ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

 


លទ្ធផលរហូតមកទល់ពេលនេះ ក្រុមការងារបានធ្វើឲ្យសម្រេចនូវការងារចម្បងចំនួន ៦ចំនុចធំៗ។ ទី១ ចុះព្យាបាលសត្វគោឈឺចំនួន៣៣ក្បាល នៅតាមភូមិឈើទាល១ ទី២ ចុះព្យាបាលសត្វគោឈឺចំនួន១២ក្បាល នៅតាមភូមិឈើទាលតូច ទី៣ ចុះចាក់វ៉ាក់សាំងគោ-ក្របី បានចំនួន ៤២ក្បាល (គោ ៣៨ក្បាល និងក្របី ៤ក្បាល) ទី៤ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងសត្វឈឺ ទី៥ បន្តចុះតាមដានស្ថានភាពសត្វនៅក្នុងភូមិទៀត ក្នុងករណីមានសត្វឈឺក្រុមការងារព្យាបាលភ្លាមៗ ទី៦ បន្តការចាក់វ៉ាក់សាំងតាមផ្ទះ និងជុំវិញតំបន់ផ្ទុះជំងឺ ហើយបានយកសំណាកលើគោចំនួន ៤ក្បាល ផ្ញើទៅពិនិត្យនៅវិទ្យាស្ថានរាជធានីភ្នំពេញ៕


រូបភាព និងប្រភព៖ រដ្ឋមន្ត្រីវេង សាខុន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024