ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

មន្ត្រីរដ្ឋាភិបាល និងសមាគមអ្នកចិញ្ចឹមសត្វ ធានាគ្រប់គ្រងស្ថិរភាពតម្លៃជ្រូកនៅកម្ពុជា

០២ មិថុនា ២០២០ | ព័ត៌មានជាតិ

មធ្យោបាយដែលមានប្រសិទ្ធភាពបំផុតក្នុងការធានាឱ្យបាននូវស្ថិរភាពតម្លៃទីផ្សារជ្រូកនៅកម្ពុជា គឺការគ្រប់គ្រងឱ្យបានច្បាស់លាស់នូវចំនួនជ្រូក នាំចូលពីក្រៅប្រទេស ហើយដោយមានកិច្ចសហការយ៉ាងជិតសិ្នទ្ធដិតដល់ ពីសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា កិច្ចការនេះ នាយកដ្ឋាន បាន និង កំពុងធ្វើយ៉ាងមានប្រសិទ្ធភាព ហើយវា បាន និង កំពុងផ្តល់ផលផ្លែផ្កាប្រកបដោយវិជ្ជមាន ដល់វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយ នៃ នាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ។

 

 

សូមជម្រាបថា តាំងពីមានជំងឺកូវីដ ១៩ មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យជំរុញវិស័យកសិកម្មនៅកម្ពុជា ឱ្យបានខ្លាំងក្លា ។ បន្ទាប់មករាជរដ្ឋាភិបាល បានបញ្ចេញថវិកា ៥០ លានដុល្លារ តាមរយៈធានាគអភិវឌ្ឍន៍ជនបទ និង កសិកម្ម ដែលជាកញ្ចប់ថវិកាដំបូង ពោលគឺនឹងមានថវិកាបន្ថែមពីរាជរដ្ឋាភិបាល ប្រសិនបើថិកានេះផ្តល់ផលវិជ្ជមាន ហើយកសិករមួយគ្រួសារ ឬ មួយកសិដ្ឋាន អាចខ្ចីប្រាក់បានដល់ ២០ ម៉ឺនដុល្លារក្នុងអត្រាការប្រាក់ទាបបំផុត ខណៈលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា អាចជួយសម្របសម្រួលដល់កសិករក្នុងការខ្ចីប្រាក់នោះយកទៅប្រើប្រាស់ក្នុងការចិញ្ចឹមសត្វរបស់ខ្លួន ។

 

 

ជាការកត់សម្គាល់ ជាបន្តបន្ទាប់ លោក ស្រ៊ុន ពៅ ទាំងក្នុងលក្ខណៈផ្ទាល់ខ្លួន ក៏ដូចជាក្នុងនាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា បានសាទរយ៉ាងខ្លាំងចំពោះវិធានការរបស់រាជរដ្ឋាភិបាល តាមរយៈនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្ម ។ សាទរយ៉ាងខ្លាំងដោយសារ វិធានការទាំងនោះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កសិករចិញ្ចឹមជ្រូក កម្ពុជា ធ្វើឱ្យកសិករចិញ្ចឹមជ្រូក មានប្រាក់ចំណូលយ៉ាងសមរម្យ ហើយត្រឹមតែប៉ុន្មានខែមកនេះ ការចិញ្ចឹមជ្រូកនៅកម្ពុជា បាន និង កំពុងកើនឡើងយ៉ាងខ្លាំង។

 

 

ទោះយ៉ាងណាក្នុងដំណាក់កាលកូវីដ ១៩ នេះ ទាំងឯកឧត្តម តាន់ ផាន់ណារ៉ា ទាំងលោក ស្រ៊ុន ពៅ មិនលើកទឹកចិត្តឱ្យកសិករចិញ្ចឹមមាន់ ៣ សាសន៍ឡើយ ព្រោះមាន់ ៣ សាសន៍មានតម្រូវការតិចតួចណាស់ ហើយកិច្ចការដ៏សំខាន់បំផុតមួយ គឺកសិករគប្បីចងក្រងគ្នាជាក្រុម តាមរយៈការចូលជាសមាជិកភាពរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ៕

អត្ថបទ៖ ខឿន សាឃាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024