ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

សម្តេចតេជោប្រកាសបញ្ជាក់ការឈប់សងនៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ សីហា ឆ្នាំ ២០២០

១៤ កក្កដា ២០២០ | ព័ត៌មានជាតិ

ថ្លែងចេញពីខេត្តព្រៃវែងនៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានយល់ព្រមតាមសំណើរបស់ក្រសួងសេដ្ឋកិច្ចដោយសម្រេចឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មី ដោយគិតចាប់ថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០។

 

សម្តេចតេជោ បានលើកឡើងថាការឈប់សងនេះគឺសមល្មមនឹងទុកពេលអោយក្រសួង ស្ថាប័ន ក៍ដូចជាវិស័យឯកជននានាបានត្រៀមខ្លួនដើម្បីរៀបចំការងារនិងចាត់ចែងបុគ្គលិក ជាពិសេសក្រសួងសុខាភិបាលត្រូវធ្វើការណែនាំដាច់ដោយឡែកមួយចំនួនទៀត ទាក់ទងនឹងវិធានការពារបង្ការជំងឺខូវិដ ១៩។


ការឈប់សម្រាកសងជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ នឹងធ្វើឡើងចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ បើបូកទាំងថ្ងៃចុងសប្តាហ៍ទៀត នោះការឈប់សងគឺសរុបបានចំនួន ៩ថ្ងៃ។ 

 

 

សម្តេចតេជោលើកទឹកចិត្តអោយពលរដ្ឋធ្វើដំណើរកំសាន្តក្នុងស្រុក ពីព្រោះថាបើទោះជាចង់ចេញធ្វើដំណើរកំសាន្តក្រៅប្រទេសក៍មិនអាចធ្វើទៅរួចដែរដោយសារវិបត្តិខូវិដ ១៩។ 


សម្តេចតេជោបន្តថា ទោះបីយ៉ាងណា រាល់ការជួបជុំនានាគឺត្រូវតែអនុវត្តតាមគន្លងថ្មីជានិច្ច គឺត្រូវមានអនាម័យ និង រក្សាគម្លាតពីគ្នា តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024