ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការនាំចេញអង្ករកម្ពុជា សម្រេចបានជិត ៤០ម៉ឺនតោន កើនឡើងជាង ៤១% នៅ ៦ខែឆ្នាំ២០២០

០២ កក្កដា ២០២០ | សេដ្ឋកិច្ច


បើតាមរបាយការណ៍បានឲ្យដឹងទៀតថា សម្រាប់ខែតែមិថុនា ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាមានជាង៤ម៉ឺនតោន កើនឡើងប្រមាណជាង៣២% ធៀបនឹងខែមិថុនាឆ្នាំ២០១៩។


តាមរយៈតួលេខ នៅពាក់កណ្ដាលឆ្នាំនេះ បង្ហាញថា គោលដៅនាំចេញអង្កររបស់កម្ពុជា ១លានតោន អាចនឹងប្រកៀកប្រកិតសម្រេចបាន ខណៈដែលមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ក៏ធ្លាប់បានប៉ាន់ប្រមាណដែរថា នៅឆ្នាំ២០២០នេះ កម្ពុជាអាចនឹងនាំចេញអង្ករបានក្នុងរង្វង់៨០ម៉ឺនតោន ឬអាចដល់ជិត១លានតោនក៏ថាបាន។


របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមដំបូងនៅឆ្នាំនេះបើប្រៀបធៀបទៅនឹង៦ខែដំបូងកាលពីឆ្នាំ២០១៩ គឺមានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់។ តួយ៉ាង សហភាពអ៊ឺរ៉ុបកើនឡើងជាង ៤៥%, ប្រទេសចិនកើនចំនួនជាង ២៥ %, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួនជិត ៤៨ %, និងគោលដៅដទៃទៀតបានកើនឡើងចំនួនជីត ៨០% ។


ជាមួយគ្នានេះ ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាមានចំនួន ៥៦ប្រទេស ក្នុងនោះ សម្រាប់ក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស,បន្ទាប់ពីនេះគឺ ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វីបដទៃទៀតចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024