ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចលក់មូលបត្របំណុល ១០លានដុល្លារ ឲ្យធនាគារពាណិជ្ជអាល់ហ្វា

១៧ មករា ២០២២ | សេដ្ឋកិច្ច


អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចលក់មូលបត្របំណុល ១០លានដុល្លារអាមេរិក ឲ្យធនាគារធនាគារពាណិជ្ជ អាល់ហ្វា ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ព្រលានយន្តហោះថ្មី ខណៈបច្ចុប្បន្នគម្រោងនេះ ត្រូវសម្រេចការសាងសង់បាន ៣០ភាគរយ។

 

 

ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីបានទាញយកប្រភពទុនដើម្បីគាំទ្រ ដល់ការអភិវិឌ្ឍគម្រោងពីដៃគូសហការជាបន្តបន្ទាប់ ដែលជាក់ស្តែងកាលចុងសប្តាហ៍កន្លងទៅនេះធនាគារ ពាណិជ្ជអាល់ហ្វា បានសម្រេចទិញមូលបត្របំណុល១០លានដុល្លាររបស់ក្រុមហ៊ុន សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រដល់ដំណើរការ សាងសង់ព្រលានយន្តហោះថ្មីនេះឲ្យសម្រេចតាមការគ្រោងទុក។

 


ការសម្រេចឯកភាពចូលរួមចំពោះការវិនិយោគនេះត្រូវបានចុះហត្ថលេខារវាងលោកឧកញ៉ា ឆារស៍ វ៉ាន់ ជាអគ្គ នាយករងក្រុមហ៊ុន Cambodia Airport Investment និង លោក ឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារពាណិជ្ជអាល់ហ្វា ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។

 


ក្រុមហ៊ុន Cambodia Airport Investment បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគ ដែលទទួលបានពីមូលបត្របំណុលនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល ដែលពេលនេះសម្រេចការសាងសង់បាន៣០ភាគរយ ត្រូវនឹងទឹកប្រាក់៣៩០ លានដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ ក្រុមហ៊ុន Cambodia Airport Investment នោះឡើយ៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024