ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ការប្រកបអាជីវកម្មមួយចំនួន  តែម្ចាស់អាជីវកម្ម យល់ស្រប និងគាំទ្រចំពោះការអភិវឌ្ឍ និងសាងសង់ស្ពានអាកាសមរតកតេជោ នៅច្រមុះជ្រូកក្បាលថ្នល់

០៨ ឧសភា ២០២៤ | ព័ត៌មានជាតិ


ការលក់ដូររបស់ម្ចាស់អាជីវកម្មមួយចំនួន បានធ្លាក់ចុះ  ក្រោយពីស្ពានអាកាសមរតកតេជោ បានបើកការដ្ឋានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន។ បែបនេះក្តី ពួកគាត់អះអាងថា មិនមានការជំទាស់នឹងការស្ថាបនាស្ពាននេះទេ ខណៈស្ពានអាកាសថ្មីនេះ ជួយសម្រួលដល់ការកកស្ទះចរាចរណ៍បានច្រើន។

 


ស្ពានអាកាសមរតកតេជោ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី១ មេសា ២០២៤ ពោលគឺនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ 

 


ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC។ធ្លាប់ជាចំណុចផ្លូវប្រសព្វ និងផ្លូវកែង ដែលមានលក្ខណៈធំទូលាយ សម្រាប់អ្នកប្រកបអាជីវកម្មគ្រប់ប្រភេទ នៅក្នុងតំបន់នេះ ។តែបច្ចុប្បន្ន អាជីវកម្មភាគច្រើបានបិទទ្វា និងខ្លះទៀត បានធ្លាក់ចុះមួយចំនួននូវការលក់ដូរប្រចាំថ្ងៃ។

 

 

ថ្វីត្បិតតែអាជីវកម្មរបស់ខ្លួនបានថយចុះចំណូលពិតមែន ក៏ម្ចាស់អាជីវកម្មភាគច្រើននៅតំបន់នេះ យល់ស្របចំពោះការស្ថាបនាស្ពានអាកាសថ្មីមួយដែរ ដោយគាត់លើកឡើងថា វាមានប្រយោជន៍វែងឆ្ងាយសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផល ត្រូវបានរំពឺងថា ជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ ។

 


គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានមរតកតេជោ បានចាប់ផ្តើមសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សាងសង់ដោយ ក្រុមហ៊ុន វិនិយោគទុន អាណិកជន កម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួនជិត  ៣៧លាន ដុល្លារ អាមេរិក ប្រើប្រាស់ រយៈពេលសាងសង់ ៣៦ខែ។  ដំណាក់កាលទី១ បានបញ្ចប់រួចរាល់និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្ន កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ។ ចំណែកឯ ដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥  នាពេល៕
 

 

 

 

អត្ថបទ៖ ហំ ផានិត  រូបភាព៖ ហ៊ុន សុជាតា

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024