ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft វិនិយោគលើមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងគេ នៅប្រទេសថៃ

០៨ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft នឹងបើកមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងរបស់ខ្លួន នៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុន កំពុងសម្លឹងមើល ការបង្កើនសេវាកម្ម Cloud។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

 

ក្រុមហ៊ុន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់មជ្ឈមណ្ឌលទិន្នន័យ នឹងពង្រីក សេវាកម្ម Cloud របស់ Microsoft។Microsoft បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា មជ្ឈមណ្ឌលទិន្នន័យប្រទេសថៃ ក៏នឹងជួយដល់ភាពជឿជាក់លើការដាក់កម្រិតសហគ្រាស ការអនុវត្ត និងការអនុលោមតាមស្តង់ដារស្នាក់នៅ និងឯកជនភាពទិន្នន័យ។

 

 


នាយករដ្ឋមន្ត្រីថៃ និយាយថា មជ្ឈមណ្ឌលទិន្នន័យ គឺស្របតាមគោលបំណងរបស់ប្រទេសថៃ ក្នុងការប្រែក្លាយជា មជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល ហើយការវិនិយោគរបស់ Microsoft គឺជារបត់ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ បង្កើនការប្រកួតប្រជែង ដោយវានឹងជំរុញកំណើនសេដ្ឋកិច្ចថៃ។

 

 


កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានប្រកាសពី ការវិនិយោគដែលមានតម្លៃ ១ពាន់ ៧រយលានដុល្លារអាមេរិក ក្នុងការវិនិយោគលើ ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI និងឧបករណ៍ Cloud នៅក្នុងប្រទេសឥណ្ឌូនេស៊ី។សូមជម្រាបថា ក្រុមហ៊ុន Microsoft បានសន្យាថា នឹងបណ្តុះបណ្តាលមនុស្ស ២លាន ៥សែននាក់ នៅអាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់ AI នៅឆ្នាំ ២០២៥៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024