ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Kim Kardashian និង Floyd រងពាក្យបណ្ដឹងក្រោយផ្សព្វផ្សាយពីរូបិយប័ណ្ណ Crypto

១៣ មករា ២០២២ | កម្សាន្ដ


តារាទូរទស្សន៍ Kim Kardashian (គីម ខាដាសៀន) និងស្ដេចប្រដាល់ Floyd Mayweather (ហ្វ្លយ មេវេដឺ) កំពុងប្រឈមមុខនឹងពាក្យបណ្ដឹង ក្រោយពីពួកគេបានផ្សព្វផ្សាយរឿងហួសពីការពិតអំពីរូបិយប័ណ្ណគ្រីបតូមួយប្រភេទកាលពីឆ្នាំកន្លងទៅ។

 

 

តារាទូរទស្សន៍អាមេរិកនាង Kim Kardashian (គីម ខាដាហ្សៀន) និងស្ដេចប្រដាល់ Floyd Mayweather (ហ្វ្លយ មេវេដឺ) កំពុងប្រឈមមុខជាមួយពាក្យបណ្ដឹងដែល អះអាងថាបុគ្គលល្បីឈ្មោះទាំងពីរ បានផ្សព្វផ្សាយអំពីរូបិយប័ណ្ណគ្រីបតូឈ្មោះថា EthereumMax (អ៊ីធើរៀម ម៉េកស៍) និងនាំឲ្យអ្នកគាំទ្រ និងវិនិយោគិនដែលដើរតាមពួកគេ ក្លាយជាអ្នកខាតបង់។ 

 

 

ពាក្យបណ្ដឹងបានរៀបរាប់ថានាយកប្រតិបត្តិនៃក្រុមហ៊ុនបង្កើតរូបិយប័ណ្ណគ្រីបតូឈ្មោះ EthereumMax (អ៊ីធើរៀម ម៉េកស៍) នេះបានសហការជាមួយបុគ្គលល្បីឈ្មោះមួយចំនួន និងឲ្យជួយផ្សព្វផ្សាយរឿងហួសពីការពិតអំពីរូបិយប័ណ្ណនេះ តាមរយៈបណ្ដាញសង្គម និងសកម្មភាពផ្សព្វផ្សាយដទៃទៀត។

 

 

ក្នុងនោះ Kim Kardashian បានផ្សាយអំពី EthereumMax (អ៊ីធើរៀម ម៉េកស៍) នៅខែមិថុនា ឆ្នាំ២០២១ លើគណនី Instagram ពេលដែលនាងមានអ្នកតាមដាន ២៥០លាននាក់។ ចំណែកឯស្ដេចប្រដាល់ Floyd បានផ្សព្វផ្សាយពីរូបិយប័ណ្ណនេះក្នុងខែមិថុនាដូចគ្នា។ 

 

 

ពាក្យបណ្ដឹងនេះបានដាក់ជូនតុលាការដោយពលរដ្ឋរស់នៅក្រុងញ៉ូវយក ដែល បានទិញរូបិយប័ណ្ណ EthereumMax (អ៊ីធើរៀម ម៉េកស៍) និងបានខាតបង់ប្រាក់ ដោយដើមបណ្ដឹងបានទាមទារឲ្យមានការសងជាប្រាក់សំណងពីចុងចោទ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024