ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ្នកគាំទ្រ កូរ៉េខាងត្បូង សុខចិត្តជិះយន្តហោះទៅអាមេរិកដើម្បីបានមើល Concert BTS ផ្ទាល់លើកដំបូងក្រោយកូវីដ

២៧ ​វិច្ឆិកា ២០២១ | កម្សាន្ដ


ក្រុមចម្រៀងបុរសកូរ៉េ BTS នឹងរៀបចំកម្មវិធីប្រគំតន្ត្រីផ្ទាល់ជាលើកដំបូងក្នុងរយៈពេលជិត២ឆ្នាំ នៅទីក្រុងឡូសអេនជេលឡេស សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ទី២៨ ខែវិច្ឆិកា និងនៅថ្ងៃទី១ ទី២ ខែធ្នូខាងមុខនេះ។

 

 

ដោយសារនេះជាការប្រគំតន្ត្រីផ្ទាល់ជាលើកដំបូងចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩មក មានអ្នកគាំទ្រមួយចំនួនសុខចិត្តជិះយន្តហោះពីប្រទេសកូរ៉េខាងត្បូង ដើម្បីមកចូលរួមការប្រគំតន្ត្រីនៅសហរដ្ឋអាមេរិក។

 

 

អ្នកគាំទ្រជនជាតិកូរ៉េម្នាក់ឈ្មោះ Kim Ji-eun (គីម ជីអឺន) បានកក់ជើងយន្តហោះ និងកក់សណ្ឋាគារភ្លាមៗបន្ទាប់ពីក្រុម BTS ប្រកាសថាការប្រគំតន្ត្រីផ្ទាល់របស់ពួកគេនឹងធ្វើឡើងនៅសហរដ្ឋអាមេរិកហើយអ្នកគាំទ្រវ័យ៤០ឆ្នាំម្នាក់នេះបាននិយាយថាការប្រគំតន្ត្រីរបស់ក្រុម BTS គឺប្រៀបដូចជាការប្រគំតន្ត្រីប្រវត្តិសាស្ត្រមួយសម្រាប់នាង។

 

 

ការប្រគំតន្ត្រីរបស់ក្រុម BTS ដែលមានឈ្មោះថា "Permission to Dance on Stage" នឹងធ្វើឡើងនៅកីឡដ្ឋាន SoFi (សូហ្វី) ដែលអាចផ្ទុកមនុស្សបានរហូតដល់៧ម៉ឺននាក់។ កាលពីដើមសប្ដាហ៍កន្លងទៅនេះ BTS ក៏ទើបឡើងសម្ដែងនៅលើឆាកអាមេរិកមួយដែរ គឺកម្មវិធីពានរង្វាន់ American Music Awards ដែលពួកគេបានឈ្នះពានរង្វាន់ចំនួន ៣ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024