ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥

ក្រុមហ៊ុនឱសថស្ថានម៉ាឡេស៊ីត្រៀមដាក់លក់ស្រោមអនាម័យដែលប្រើបានទាំងបុរសនិងស្រ្តី

០៤ ​វិច្ឆិកា ២០២១ | ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផ្គត់ផ្គង់វេជ្ជសាស្រ្តមួយនៅប្រទេសម៉ាឡេស៊ីកំពុងត្រៀមខ្លួនដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវអ្វីដែលក្រុមហ៊ុននេះបាននិយាយថា គឺជាស្រោមអនាម័យដែលអាចប្រើបានទាំងនៅលើខ្លួនបុរសនិងស្ត្រីជាលើកដំបូងរបស់ប្រទេសនេះ។

 

 

 

 

ផលិតផលថ្មីដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារនៅខែធ្នូចុងឆ្នាំ២០២១នេះគឺជាស្រោមអនាម័យពន្យារកំណើតម្យ៉ាងដែលផលិតចេញពីសារធាតុកាវបែបវេជ្ជវេជ្ជសាស្រ្តដែលអាចពាក់បានទាំងបុរស និងស្ត្រី។

 


អ្នកបង្កើតស្រោមអនាម័យ Wondaleaf Unisex គឺលោក John Tang Ing Ching ដែលជាគ្រូពេទ្យផ្នែករោគស្ត្រីនិងសម្ភពបាននិយាយថា គាត់មានគំនិតបង្កើតស្រោមអនាម័យនេះឡើងបន្ទាប់ពីមានបញ្ហាដោយអត្រាខ្ពស់នៃការមានផ្ទៃពោះដោយអចេតនានិងជំងឺកាមរោគ។
គ្រូពេទ្យរូបនេះបានបន្ថែមទៀតថា គាត់ក៏បានមើលឃើញផងដែរពីតម្រូវការសម្រាប់ទម្រង់នៃការពន្យារកំណើតតាមជម្រើសរបស់ខ្លួនដោយសារតែផលប៉ះពាល់និងការចំណាយខ្ពស់លើការគ្រប់គ្រងការពន្យារកំណើតសម្រាប់ស្ត្រី។

 

 

 


លោក Tang បាននិយាយថា ផលិតផលនេះបានឆ្លងកាត់ការស្រាវជ្រាវ និងការធ្វើតេស្តតាមគ្លីនិកជាច្រើនលើកច្រើនសាមកហើយ ហើយនឹងដាក់លក់តាមគេហទំព័ររបស់ក្រុមហ៊ុនឱសថស្ថាននេះនៅក្នុងខែធ្នូ។
ប្រអប់អនាម័យនីមួយៗមានស្រោមអនាម័យចំនួន២ និងមានតម្លៃ ១៤.៩៩ រីងហ្គីតប្រហែល ៣.៦១ដុល្លារ៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025