ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ជនជាតិឥណ្ឌា២នាក់បងប្អូនដែលប្រកបមុខរបរជាជាងកាត់សក់ នឹកឃើញកែច្នៃម៉ូតសក់របស់ខ្លួនឲ្យមានទម្រង់ប្លែកៗ។ ពួកគេអាចកែច្នៃម៉ូតសក់របស់អតិថជិនឲ្យមានរូបរាងប្លែកៗនៅលើក្បាល ដូចជារូបប្រាសាទតាស់ម៉ាហាល់ជាដើម។ ជួនកាល ពួកគេកែច្នៃចេញជាមុខម៉ៃឃើលចេកសុននៅលើក្បាលរបស់អតិថិជន ដែលមករកសេវាកាត់សក់ពីពួកគេ។
យុវជនទាំង២រូប ម្នាក់អាយុ២៩ឆ្នាំ និងម្នាក់ទៀតអាយុ៣១ឆ្នាំ ក្លាយជាមនុស្សល្បីនៅលើបណ្ដាញអ៊ីនធឺណិត ដោយសារគំនិតច្នៃប្រឌិតរបស់ពួកគេ។
ពួកគេអាចកែច្នៃសក់របស់អតិថិជន ដើម្បីចេញជារូបរាងអ្វីក៏បាន អាស្រ័យលើការកុម្ម៉ង់របស់អតិថិជន។ សូម្បីតែមុខតារាហូលីវូតរបស់អាមេរិក, តារាបូលីវូតរបស់ឥណ្ឌា, តារាបាល់ទាត់ល្បីៗលំដាប់អន្តរជាតិ និងរូបសត្វមីគីម៉ាវ(Mickey Mouse) និងគីងកុង ក៏ពួកគេអាចធ្វើបានដែរ។
មុនដំបូង ពួកគេដុសលាងសម្អាតសក់របស់អតិថិជន។ បន្ទាប់មក ពួកគេចាប់ផ្ដើមប្រើត្រង់ដឺអូតូម៉ាទិចកាត់ច្រិបតម្រិមឆ្វេងស្ដាំចុះឡើងៗ។ ពួកគេក៏ត្រូវការប្រើប្រាស់ខ្មៅដៃពិសេស១ប្រភេទផងដែរ ដើម្បីគូរយកម៉ូតឲ្យបានស្អាត និងសមសួន។
នៅពេលកាត់សក់ចប់សព្វគ្រប់, បើគេក្រឡេកមើល១ភ្លែតសឹងតែដូចស្នាមចាក់សាក់នៅលើក្បាលបេះបិទតែម្ដង។ បើធ្វើដោយផ្ចិតផ្ចង់ ទម្រាំកែច្នៃម៉ូតសក់សម្រាប់ភ្ញៀវម្នាក់, ពួកគេត្រូវការពេលរហូតដល់៤ម៉ោង។
ប៉ុន្តែបើកែច្នៃល្មមៗអាចប្រើពេលត្រឹមមួយម៉ោងរួចរាល់។ តម្លៃចន្លោះពី២០-៣០ដុល្លារ៕
ប្រែសម្រួល៖ អន សំអាង