ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
វេជ្ជបណ្ឌិតជើងចាស់ម្នាក់បានស្ម័គ្រចិត្តចំណាយពេលជាច្រើនឆ្នាំនៃការចូលនិវត្តន៍របស់គាត់ដើម្បីបន្តព្យាបាលអ្នកជំងឺនៅតំបន់ស្វយ័តស៊ីនជាំងអ៊ូហ្គឺនៅភាគពាយ័ព្យប្រទេសចិនបើទោះជាប្រពន្ធរបស់គាត់សង្ឃឹមថា នៅថ្ងៃណាមួយគាត់នឹងសម្រាកពីភារកិច្ចរបស់គាត់ក៏ដោយ។
រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់លោកវេជ្ជបណ្ឌិត Wu Dengyun អាយុ ៨០ ឆ្នាំត្រូវបានបង្ហាញជាផ្នែកមួយនៃខ្សែភាពយន្តឯកសារថ្មីរបស់ចិននៃបណ្ដាញទូរទស្សន៍ China Global Television Network (CGTN) មានចំណងជើងថា «Nurturing the Snow Lotus» ដែលជារឿងនិទានផ្ទាល់ខ្លួននៃការជួយតំបន់ស៊ីនជាំង។
រយៈពេលកាលពីម្ភៃឆ្នាំមុន លោកគ្រូពេទ្យ Wu គឺជានាយកនៅមន្ទីរពេទ្យរបស់ប្រជាជននៅស្រុក Uluggat ប៉ុន្តែសូម្បីតែបន្ទាប់ពីបានចូលនិវត្តន៍ជាផ្លូវការហើយក៏ដោយ ក៏គាត់នៅតែបន្តទៅធ្វើការងារដោយមើលថែ និងព្យាបាលអ្នកជំងឺផងដែរ។
ខណៈដែលគ្រូពេទ្យ Wu ដែលតែងតែបន្តផ្តល់សេវាកម្មរបស់គាត់នៅមន្ទីរពេទ្យគាត់ដោយគ្មានឈប់ឈរនោះបានជួបការលំបាកនៅផ្ទះរបស់គាត់ ហើយសម្ពាធការងារបានធ្វើឱ្យគាត់លុបចោលដំណើរកម្សាន្តគ្រួសារដែលគម្រោងទៅកាន់កោះតៃវ៉ាន់ ធ្វើឱ្យប្រពន្ធគាត់ខឹងយ៉ាងខ្លាំងដោយហៅថាជា«មនុស្សឆ្កួតនឹងការងារ»។
លោកគ្រូពេទ្យ Wu បានធ្វើជាគ្រូពេទ្យផ្នែកវះកាត់តាំងពីឆ្នាំ១៩៦៣នៅទីក្រុងយ៉ាងចូវនៅភាគខាងកើតប្រទេសចិន ហើយដោយចង់ផ្តល់ជំនួយដល់កន្លែងផ្សេងទៀតដែលចាំបាច់បំផុតនោះ យុវជន Wu នៅពេលនោះបានស្នើសុំឱ្យគេបង្កើតមន្ទីរពេទ្យមួយនៅស្រុក Uluggat នៅព្រំដែនភាគខាងលិចប្រទេសចិន ជាទីដែលគាត់បានបម្រើការងាររហូតមកដល់សព្វថ្ងៃនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន