ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាម បានបញ្ជាទៅកាន់ក្រុមហ៊ុនទូរគមនាគមន៍ឱ្យបិទកម្មវិធីផ្ញើសារ Telegram(តេលេក្រាម) ដោយសារ Telegram មិនសហការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងដោយអ្នកប្រើប្រាស់កម្មវិធីផ្ញើរសារដ៏ពេញនិយមមួយនេះ។ យោងឯកសាររដ្ឋាភិបាលដែលសារព័ត៌មានរ៉យទ័រទទួលបាន។
ឯកសារចុះកាលបរិច្ឆេទនៅថ្ងៃ២១ឧសភា និងបានចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៃក្រសួងបច្ចេកវិទ្យា បានបញ្ជាទៅកាន់ក្រុមហ៊ុនទូរគមនាគមន៍ ឱ្យចាត់វិធានការបិទកម្មវិធីផ្ញើរសារTelegram ហើយរាយការណ៍ត្រលប់ទៅក្រសួងវិញនៅត្រឹមថ្ងៃ២មិថុនា។
ក្រសួងបានស្នើក្រុមហ៊ុនទូរគមនាគមន៍ ឱ្យដាក់ចេញនូវដំណោះស្រាយ និងវិធានការដើម្បីរារាំងសកម្មភាពរបស់កម្មវិធីផ្ញើរសារTelegramនៅលើទឹកដីប្រទេសវៀតណាម។
ឯកសាររដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាម ចាត់វិធានការក្នុងនាមនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា បន្ទាប់ពីប៉ូលីសរាយការណ៍ថា ៦៨ភាគរយ នៃគ្រុប និងឆានែលTelegram ចំនួន៩៦០០ នៅក្នុងប្រទេសវៀតណាម បានល្មើសច្បាប់ មានឆបោក,ជួញដូរគ្រឿងញៀន, និងករណីសង្ស័យជាច្រើនទាក់ទងទៅនិងភេរវកម្មដែលទាំងអស់នេះស្ថិតនៅក្នុងចំណោមសកម្មភាពខុសច្បាប់ដទៃទៀតដែលកើតឡើងនៅលើបណ្តាញទំនាក់ទំនងអនឡាញTelegram។
ប្រែសម្រួល៖ណាវ័ន្ត