ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមបន្តអនុវត្តន៍វិធានការរឹតបណ្តឹងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ចំនួនមួយសប្តាហ៍បន្ថែមទៀតពីថ្ងៃច័ន្ទ(២៦កក្កដា) រហូតដល់ថ្ងៃទី២ខែសីហា ដែលបានធ្វើអោយពលរដ្ឋមួយចំនួនបង្ហាញការមិនពេញចិត្ត ការបារម្ភ ចំពោះវិធានការរឹតត្បិត និងការអនុវត្តន៍វិធានការទាំងនោះ។
វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវបន្តអនុវត្តន៍ ខណៈករណីឆ្លងរាលដាលជំងឺកូវីដ១៩វីរុសDelta (ឌេលតា) បន្តកើនឡើង។
នៅទីក្រុងចាកាតា ការបិទខ្ទប់ផ្លូវជាច្រើនត្រូវបានអនុវត្តន៍ ហើយមន្ត្រីត្រូវត្រួតពិនិត្យលិខិតការងារដើម្បីធានាថា អ្នកដំណើរ មានការចាំបាច់ត្រូវធ្វើដំណើរ។ បញ្ហានេះ ធ្វើអោយពិបាកសម្រាប់ពលរដ្ឋបម្រើការងារទាំងឡាយដែលមិនអាចទទួលបានលិខិតបម្រើការងារ។
បុគ្គលិកបម្រើការផ្នែកហិញ្ញវត្ថុវ័យ៤០ឆ្នាំម្នាក់បានលើកឡើងថា ពិតជាគួរអោយធុញទ្រាន់ណាស់ដែលមិនអាចទៅធ្វើការងារបាន ហើយឥឡូវត្រូវទៅធ្វើការងារ ។ ពួកគេឃាត់ដំណើរខ្ញុំ ហើយសួរពីលិខិតការងារ ប៉ុន្តែការិយាល័យធ្វើការងារ មិនបានអោយលិខិតមកខ្ញុំទេ។
ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាតំបន់ឆ្លងរាលដាលជំងឺកូវីដ១៩នៅអាស៊ី ដែលមានមន្ទីរពេទ្យជាច្រើនទទួលអ្នកជំងឺហួសសមត្ថភាពមើលថែទាំ ជាពិសេសដែនកោះដែលមានពលរដ្ឋរស់នៅច្រើនដូចជាកោះចាវ៉ា(Java) និងកោះបាលី (Bali) ។
តួលេខអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅប្រទេសឥណ្ឌូនេស៊ីបានកើនឡើងលើស៣លាន១សែននាក់។
យ៉ាងណាក៏ដោយ ប្រធានាធិបតីឥណ្ឌូនេស៊ី លោកចូកូ វីដូដូ បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ជាបណ្តើរៗនឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតមួយចំនួន ដែលនឹងឃើញថា ផ្សារប្រពៃណី ភោជនីយដ្ឋាន និងតំបន់ខាងក្រៅមួយចំនួន នឹងបើកដំណើការក្នុងលក្ខខណ្ឌកម្រិតមួយចំនួន។
ប្រែសម្រួល៖ណាវ័ន្ត