ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥

យោធាមីយ៉ាន់ម៉ាសម្លាប់មនុស្ស២៥នាក់ក្នុងការប្រឈមមុខគ្នាជាមួយក្រុមប្រដាប់អាវុធដែលប្រឆាំងរដ្ឋប្រហារយោធា

០៥ កក្កដា ២០២១ | ព័ត៌មានអន្តរជាតិ

 

 

យោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច២៥នាក់នៅថ្ងៃសុក្រ នៅក្នុងការប្រឈមមុខគ្នាមួយជាមួយក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធា។ នេះបើតាមការអោយដឹងពីពលរដ្ឋក្នុងតំបន់និងបណ្តាញសារព័ត៌មានរបស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យ។

 

អ្នកនាំពាក្យយោធា មិនមានការឆ្លើយតបទៅនិងសំនួរពាក់ព័ន្ធនឹងអំពើហិង្សានៅតំបន់Sagain(សាហ្គេន)ឡើយ។ តំបន់នេះ មានចម្ងាយប្រហែល៣០០គីឡូម៉ែត្រភាគខាងជើងទីក្រុងNaypyidaw(ណៃពិដោរ)។

 


សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា  Global New Light of Myanmar បានអោយដឹងថា ក្រុមប្រដាប់អាវុធបានវាយឆ្មក់លើយោធាមីយ៉ាន់ម៉ាដែលដើរល្បាតតំបន់នោះ បណ្តាលអោយយោធាម្នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស។ សារព័ត៌មានដដែលបន្តថា ក្រុមប្រដាប់អាវុធបានបាញ់តដៃលើក្រុមយោធា។

 

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះទៅក្នុងស្ថានភាពចលាចលនៅថ្ងៃទី១កុម្ភៈ ជាពេលវេលាដែលយោធាធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោតលោកស្រីAung San Suu Kyi (អ៊ុង សានស៊ូជី) និងចាប់ឃុំខ្លួនលោកស្រីស៊ូជី និងបណ្តាថ្នាកដឹកនាំផ្សេងទៀតក្នុងជួររដ្ឋាភិបាលលោកស្រីស៊ូជី ជាហេតុនាំអោយកើតមានបាតុកម្មតវ៉ានៅទូទាំងប្រទេស។

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025