ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥
ក្រុមចម្រៀងល្បីលំដាប់ពិភពលោក Maroon 5 រួមជាមួយសមាជិកកំពូលក្រុមចម្រៀងខេប៉ុប BLACKPINK Lisa បានចាប់ដៃចេញបទចម្រៀងរួមគ្នាលើកដំបូងមានចំណងជើងថា “Priceless”។
ក្រុមចម្រៀងប៉ុបអាមេរិក Maroon 5 បានចេញបទចម្រៀងថ្មីមានចំណងជើងថា “Priceless” ដោយមានការចូលរួមពីសំណាក់ Lisa សមាជិកក្រុម BLACKPINK សម្រាប់ការសហការដំបូងរបស់ពួកគេជាមួយនឹងសិល្បករ K-pop។
ទើបតែចេញផ្សាយនៅថ្ងៃសុក្រ ទី២ ខែឧសភានេះ បទចម្រៀង “Priceless” គឺជាបទនាំមុខសម្រាប់អាល់ប៊ុមថ្មីរបស់ Maroon 5 ដែលត្រៀមចេញនាពេលខាងមុខ។ ក្រុមចម្រៀងអាមេរិកមួយនេះបាននិយាយថា បទចម្រៀងថ្មីនេះឆ្លុះបញ្ចាំងពីការវិលត្រឡប់ទៅរកឫសគល់នៃតន្ត្រីរបស់ពួកគេ ដោយរំលេចនូវការនិពន្ធបទចម្រៀងកាន់តែស៊ីជម្រៅ និងភាពពិតប្រាកដនៃអារម្មណ៍។
ការសហការគ្នានេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមិនត្រឹមតែពីសំណាក់អ្នកគាំទ្រក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ទស្សនិកជនទូទាំងពិភពលោកផងដែរ ខណៈដែលការរួមចំណែករបស់ Lisa ត្រូវបានរំពឹងថានឹងធ្វើឱ្យបទចម្រៀងនេះក្លាយជាបទចម្រៀងដ៏លេចធ្លោរបស់ Maroon 5 នៅឆ្នាំនេះ។
ទន្ទឹមនឹងបទចម្រៀងទោលនេះ Maroon 5 ក៏បានប្រកាសពីគម្រោងជាច្រើនសម្រាប់អាល់ប៊ុមថ្មីនេះ ព្រមទាំងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២៥ ធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកកាន់តែអន្ទះសាសម្រាប់ការវិលត្រលប់របស់ពួកគេមកកាន់ពិភពតន្ត្រី ៕
ប្រែសម្រួល៖ វ៉ាន់ថន