ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥

បាក់រលំអាគារនៅទីក្រុងមុំបៃស្លាប់មនុស្សយ៉ាងតិច១១នាក់

១១ មិថុនា ២០២១ | ព័ត៌មានអន្តរជាតិ

ក្រុមសង្គ្រោះបានចាប់ផ្តើមបំពេញការងារនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាគារលំនៅដ្ឋានមួយខ្នងនៅទីក្រុងMumbai (មុំបៃ) របស់ប្រទេសឥណ្ឌាត្រូវបាក់រលំ ទៅលើអាគារផ្សេងទៀត ជាហេតុបណ្តាលអោយមនុស្សយ៉ាងតិច១១នាក់បានស្លាប់បាត់បង់ជីវិត។ ក្នុងចំណោមអ្នករងគ្រោះ មានកុមារ៨នាក់។ នេះបើតាមការអោយដឹងពីអាជ្ញាធរក្នុងតំបន់។

 

 

 

 

ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅយប់ថ្ងៃពុធជិតឆ្លងចូលពាក់កណ្តាលអាធ្រាត្រ នៅជាយទីក្រុងមុំបៃ។ បន្ថែមលើនេះ អាជ្ញាធរអោយដឹងថា មានមនុស្សជាច្រើនទៀតអាចជាប់នៅក្នុងគំនរបាក់បែករបស់អាគារ។ មានមនុស្សយ៉ាងតិច៨នាក់ផ្សេងទៀតរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។

 

តាមរូបភាពបង្ហាញថា ក្រុមបុគ្គលិកជួយសង្គ្រោះ បានទាញបំណែកអាគារដែលបែកបាក់ចេញ ហើយសាច់ញាតិជនរងគ្រោះ និងពលរដ្ឋជុំវិញ នៅឈរមើលជុំវិញកន្លែងកើតហេតុ។

 

គ្រោះថ្នាក់បាក់រលំអាគារ បានក្លាយជាបញ្ហាធម្មតាទៅហើយនៅទីក្រុងហិរញ្ញវត្ថុមុំបៃ របស់ប្រទេសឥណ្ឌា ក្នុងអំឡុងពេលរដូវភ្លៀងមូសុង។ នៅថ្ងៃពុធគឺជាថ្ងៃមានភ្លៀងធ្លាក់ខ្លាំងជាលើកដំបូងនៅក្នុងទីក្រុងមួយនេះ។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025