ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
តារាកំប្លែងថៃជើងចាស់ Kom Chauncheun (ខម ឈួនឈើន) ឬ Nakom (ណាខម) បាន ទទួល មរណភាព នៅ ព្រឹក ថ្ងៃ ទី ៣០ ខែមេសា នេះ ដោយ សារ ជំងឺកូវីដ ១៩។ កាលពី វេលាម៉ោង ៧និង ៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា នេះ កូន ស្រី របស់ តារា កំប្លែង ថៃ ដ៏ ល្បីល្បាញ Kom Chuancheun បាន ឲ្យ ដឹងតាម រយៈ គណនី Instagram ថា ឪពុក របស់ ខ្លួន បាន ទទួល មរណភាព ហើយ ក្រោយ បាន ឆ្លង ជំងឺកូវីដ ១៩។
នៅមុននេះមួយយប់គឺកាលពីល្ងាច ថ្ងៃទី ២៩ ខែមេសា កូនស្រីរបស់តារាកំប្លែងវ័យ៦៣ឆ្នាំ រូបនេះក៏ទើបតែបង្ហោះសារថាឪពុករបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាព សន្លប់លែងដឹងខ្លួនដោយរាងកាយលែងទទួលយកថ្នាំអ្វី បានទាំងអស់អវយៈជាច្រើនលែង ដំណើរ ការ ជា ពិសេស ជីពចរ និង សម្ពាធឈាម ខណៈ បេះដូង អាច នឹង លែង លោត។
គួររំឭកថាតារា កំប្លែង Kom Chuancheun ឬ Nakom បាន ធ្វើ តេស្តវិជ្ជមានកូវីដ ១៩ កាល ពី ថ្ងៃទី ១២ ខែមេសា និង បាន ចូល បន្ទប់ សង្គ្រោះបន្ទាន់ ICU ចាប់ ពី ថ្ងៃទី ១៧ ខែមេសា មក ដោយសារ មាន បញ្ហា សួត ធ្ងន់ធ្ងរ។
ក្នុងរយៈពេលជាង ៥០ឆ្នាំ នៃ អាជីព សម្ដែង និង កំប្លែង លោក Nakom បាន បន្សល់ ទុក ស្នាដៃ ភាពយន្ត មិន ក្រោម ៦០ រឿង នោះ ទេ ហើយភាពយន្ត ដែល មាន លោក និង ក្រុម របស់ លោក សម្ដែង ភាគ ច្រើន សុទ្ធ តែ អាច រក ចំណូលខ្ពស់ ៗ។ ភាពយន្ត ចុង ក្រោយ របស់ លោក ដែល បាន បញ្ចាំង គឺ រឿង “នាងរៀម” ដែល លោក សម្ដែង ជាមួយ តួ ឯក ស្រី Bella Ranee កាល ពី ឆ្នាំ ២០២០ ៕
ប្រែសម្រួល៖ វ៉ាន់ថន