ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

ទេាះមិនជាប់ជយលាភីតែ លីវ ជីលី ត្រឡប់មកមាតុភូមិវិញជាមួយពាន២ និងកំណត់ត្រាមិនធ្លាប់មានសម្រាប់បវរកញ្ញាខ្មែរលើឆាកអន្តរជាតិ

២៩ មីនា ២០២១ | កម្សាន្ដ



កញ្ញា លីវ ជីលី បានធ្វើឱ្យពិភពលោកមានការចាប់អាងរម្មណ៍ខ្លាំងទៅលើរូបនាង ទោះបីជាមិនទទួលបានជ័យលោភី ប៉ុន្តែនាងបាននាំកិត្តិយសយ៉ាងខ្លាំងមកកាន់ប្រទេសជាមួយពានរង្វាន់ ២ ផ្សេងគ្នា និងក្លាយជាបវរកញ្ញាខ្មែរលើកដំបូងឈានជើងចូលវគ្គផ្ដាច់ព្រ័ត្រលើឆាកអន្តរជាតិ ។ កញ្ញា លីវ ជីលី Miss Grand Cambodia 2020 បានត្រឡប់មកដល់ប្រទេស កម្ពុជា វិញហើយនៅម៉ោង ៥ រសៀលនេះ ក្រោយពីបញ្ចប់ការប្រកួតកាលពីចុងសប្តាហ៍នេះ ទោះបីជាមិនទទួលបានជ័យលោភី តែកញ្ញា រីករាយនូវអ្វីដែលខ្លួនបានខំប្រឹងប្រែងអស់ពីសមត្ថភាព និងបាននាំនូវពានរង្វាន់ចំនួន ២ មកជាមួយផងដែរ ។

 


 
ថ្វីដ្បិតតែមកដល់ប្រទេសវិញ កញ្ញា លីវ ជីលី នៅពុំទាន់ជួបមុខអ្នករៀបចំកម្មវិធី ឬជួបជុំគ្រួសារនៅឡើយទេ ពីព្រោះនាងត្រូវធ្វើចត្តាឡីស័ក្ត រយៈពេល ១៤ ថ្ងៃសិន ដើម្បីឱ្យប្រាកដថា នាងមានសុខភាពល្អ និងមិនមានជំងឺ កូវីដ ១៩ ដូច្នេះរាល់ការងារផ្សេងៗដែលត្រូវធ្វើបន្ត ត្រូវរងចាំពេលនាងត្រឡប់ពីការឃុំខ្លួនឯងសិន ។

 


កញ្ញា លីវ ជីលី ពិតជាធ្វើបានល្អខ្លាំងណាស់ក្នុងការប្រកួត Miss Grand International 2020 នៅក្នុងឆ្នាំនេះ ក្រៅពីបានចូលដល់វគ្គ Top 20 នាងថែមទាំងបានទទួលបានពានរង្វាន់ ២ បន្ថែមទៀត ដើម្បីលើកស្ទួយប្រទេស ។ កញ្ញា លីវ ជីលី បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា ពេលប្រកួតទោះបីជាមានអារម្មណ៍ភ័យ ប៉ុន្តែនាងបានខំប្រឹងប្រែងអស់ពីសមត្ថភាព រហូតបានចូលដល់វគ្គ Top 20 និងទទួលបានពានរង្វាន់ Grand Pageant’s Choice Award   ជាពានលេចធ្លោក្នុងការបោះឆ្លោតតាមបណ្តាញអនឡាញ រីឯកពានរង្វាន់ទី ២ គឺមានឈ្មោះថា« Country’s Choice of the Year » ។

 


អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសរសើរ និងលើកទឹកចិត្តដល់កញ្ញា លីវ ជីលី ដែលធ្វើបានល្អបែបនេះ ទោះបីជាមិនទទួលបានជ័យលោភីក្តី តែនាងទទួលបានក្តិយសខ្ពស់ត្រឡប់មកកាន់ប្រទេសវិញ ពីព្រោះនេះជាលើកដំបូងហើយសម្រាប់ប្រទេស  កម្ពុជា ដែលអាចចូលទៅក្នុងវគ្គ ២០ នាក់ចុងក្រោយ ។

 


លោក អ៊ិន សុភិន បានឱ្យដឹងថា លទ្ធផលដែលកញ្ញា លីវ ជីលី ទទួលបានគឺពិតជាល្អណាស់ សម្រាប់ប្រវត្តិសាស្រ្ត កម្ពុជា ក្នុងវិស័យបរវរកញ្ញា ទោះបីជា កញ្ញា លីវ ជីលី មិនទទួលបានជ័យលោភី តែកញ្ញាធ្វើបានយ៉ាងល្អ និងបានចូលដល់វគ្គ Top 20 ថែមទាំងទទួលបានពានរង្វាន់ ២ ទៀត ។  ក្នុងនាមជាអ្នកដឹកនាំលោកសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ហើយក៏ជាបទពិសោធមួយសម្រាប់រូបលោក ដើម្បីពង្រឹងវិស័យនេះឱ្យខ្លាំងក្លាបន្ថែមទៀត ឆាប់ៗខាងមុខលោកមានគម្រោងនឹងបើកការប្រលងកម្មវិធីជាច្រើនជាបន្តបន្ទាប់ទៀត ដោយលោកសូមឱ្យនារី ខ្មែរ ដែលមានវ័យចាប់ពី ១៨ ឆ្នាំ ចូលរួមប្រកួតនិងបង្ហាញសមត្ថភាពឱ្យបានច្រើន ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025