ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥
បណ្តាធនាគារនៅប្រទេសមីយ៉ាន់ម៉ា បានឯកភាពនៅថ្ងៃច័ន្ទនេះ បិទសេវាកម្មហិរញ្ញវត្ថុទាំងអស់ជាបណ្តោះអាសន្ន ដោយសារសេវាកម្មអ៊ីនធើណែតខ្សោយអំឡុង ពេលស្ថានភាពនយោបាយដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។នេះបើតាមការអោយដឹងពីសមាគមធនាគាររបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងសេចក្តី ថ្លែងការណ៍។
សេចក្តីថ្លែងការណ៍បន្ថែមថា ធនាគារ នឹងស្វែងរកការអនុញាតិពីធនាគារកណ្តាលសម្រាប់ការបិទជាបណ្តោះអាសន្ន ហើយនឹងជូនដំណឹងនៅពេលពួកគេចាប់ផ្តើម សេវាកម្មធនាគារឡើងវិញ។
ក្នុងសេចក្តីថ្លែងការណ៍លើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារKanbawza Bank (KBZ) បានប្រកាសថា សាខាធនាគាររបស់ខ្លួននឹងត្រូវបិទជាបណ្តោះអាសន្ន ដោយបានលើកឡើងពីគោលការណ៍ពីសមាគមន៍ធនាគារមីយ៉ាន់ម៉ា។
សេវាកម្មអ៊ីនធើណែតរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះ ចាប់តាំងពីម៉ោង៣ព្រឹកម៉ោងក្នុងតំបន់។ នេះបើតាមភ្នាក់ងារសេវាអ៊ីនធើណែតNetBlocks របស់ប្រទេសមីយ៉ា
ប្រែសម្រួល៖ណាវ័ន្ត