ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
អ្នកច្នៃម៉ូដ និងជាអ្នកជំនាញដើរ Cat Walk លោកម៉ែន សីហា ហៅ Oliva Kong ថ្មីៗនេះទើបសម្ភោធបើកថ្នាក់រៀនដើរម៉ូដ Queen Victoria ជាផ្លូវការ ជាមួយការបើកបង្ហាញ Collection ថ្មី យ៉ាងអធិកអធម។
អ្នកច្នៃម៉ូដល្បីឈ្មោះក្នុងសង្គមអ្នកច្នៃម៉ូដនៅកម្ពុជា លោក ម៉ែន សីហា ហៅ Oliva Kong កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានសម្ភោធបើកដំណើរការទីតាំងថ្នាក់រៀនដើរម៉ូដរបស់ខ្លួននៅម្តុំទូលទំពូងយ៉ាងអធិកអធម ដោយមានការដើរបង្ហាញម៉ូដផ្ទាល់ពីសំណាក់សិស្សានុសិស្សជាមួយសម្លៀកបំពាក់ Collection ថ្មីរបស់លោក ញ៉ាំងឲ្យកម្មវិធីមើលទៅកាន់តែអធិកអធម។
ក្នុងពិធីនេះគេឃើញមានវត្តមានចូលរួមយ៉ាងកុះករពីសំណាក់បុគ្គលល្បីៗជុំវិញវិស័យម៉ូដផងដែរ។
ផ្តល់កិច្ចសម្ភាសន៍ជាមួយភីអិនអិនក្នុងថ្ងៃបើកសម្ភោធថ្នាក់រៀនដើរម៉ូដនេះ Oliva Kong ឲ្យដឹងថា ថ្នាក់រៀនដើរម៉ូដរបស់លោកឈ្មោះថា Queen Victoria។
បច្ចុប្បន្នថ្នាក់រៀននេះ មានបង្រៀនទាំងការដើរម៉ូដបែបសម័យថ្មី និងរបាំប្រពៃណីបុរាណខ្មែរ។
ដោយបេះដូង និងចិត្តផ្សារភ្ជាប់ជាមួយសិល្បៈតាំងពីរកុមារភាព អ្នកជំនាញដើរ Cat Walk រូបនេះ មានមហិច្ឆតាចង់ឃើញវិស័យសិល្បៈគ្រប់ផ្នែកមានការរីកចម្រើន ហើយការបើកថ្នាក់បង្រៀននេះទៀតសោតធន៍ គឺដើម្បីជម្រុញ និងលើកស្ទួយបង្ហាញម៉ូដនៅកម្ពុជាមានការរីកច្រើន ឲ្យកម្ពុជាមានម៉ូដែលពោរពេញដោយសមត្ថភាព ពិសេសគឺលោកចង់បណ្តុះក្មេងៗជំនាន់ក្រោយឲ្យមានសមត្ថភាពកាន់តែខ្លាំងឈានទៅឆាកអន្តរជាតិនាពេលខាងមុខ។
ស្របគ្នានឹងការលើកឡើងខាងលើ កញ្ញា ហង្ស សូរិយាន់ Miss Global Cambodia 2018 បានបង្ហាញអារម្មណ៍ និងការយល់ឃើញយ៉ាងដូច្នេះ៖
ដោយឡែក ក្នុងឆ្នាំ២០២១េនះ Oliva Kong មានបំណងរៀបចំឲ្យមានការបង្ហាញម៉ូដសម្លៀកបំពាក់ថ្មីរៀងរាល់២សប្តាហ៍ម្តង ដើម្បីបង្ហាញពីម៉ូដសម្លៀកបំពាក់ថ្មីៗទាន់សម័យ និងសមត្ថភាពដើរម៉ូដរបស់កូនសិស្សរបស់ Queen Victoria ផង។
មិនទាន់អស់នៅឡើយទេ ក្នុងឆ្នាំ២០២១ នេះ Oliva Kong នឹងរៀបចំកម្មវិធីប្រកួតមួយឈ្មោះថា «រាជនីដើរម៉ូដកម្ពុជា» (Cambodia Queen of the Cat Walk) ជាលើកដំបូងនៅកម្ពុជា ដែលកម្មវិធីនេះជាការរៀបចំផ្ទាល់របស់លោក ដើម្បីស្វែងរករាជនីដើរម៉ូដកម្ពុជា។
តាមគម្រោងការប្រកួតនឹងប្រកាសជាផ្លូវការនៅពាក់កណ្តាលខែមករា ឆ្នាំ២០២១នេះ ដើម្បីផ្តល់ឱកាសឲ្យមហាជនអ្នកមានសមត្ថភាពអាចដាក់ពាក្យចូលរួមប្រកួតបាន។
សម្រាប់ពត៌មានលម្អិតពីកម្មវិធីប្រកួតថ្មីសន្លាងនេះ លោកអ្នកអាចតាមដានតាមគណនីហ្វេសប៊ុករបស់អ្នកច្នៃម៉ូដនេះឈ្មោះថា Oliva Kong។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច