ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

អ្នកច្នៃម៉ូដល្បីឈ្មោះម្នាក់បង្ហាញភាពជឿនលឿននៃអនាគតកាលដ៏ស៊ីវិល័យក្នុងពិភពសិល្បៈគ្រប់គ្នាមិនធ្លាប់បានឃើញ!

២៤ តុលា ២០២៣ | កម្សាន្ដ

 

 

 

កម្មវិធីដើរបង្ហាញម៉ូដដ៏ធំអស្ចារ្យមិនធ្លាប់មានពីមុនមក របស់ខូលិកសិន "Comerci 了一卜" (ខូមើរ៍ស៊ី) ពីអ្នកច្នៃម៉ូដល្បីឈ្មោះ Eric Comerci បានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង កាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួមពីតារាបង្ហាញម៉ូដល្បីៗ អ្នកច្នៃម៉ូដ និងបុគ្គលល្បីៗជាច្រើនពាក់ព័ន្ធវិស័យម៉ូដនៅកម្ពុជាយ៉ាងច្រើនកុះករ ញ៉ាំងឱ្យបរិយាកាសកម្មវិធីកាន់តែទាក់ទាញ និងសប្បាយរីករាយ។

 

 


តារាម៉ូដែលជើសចាស់ អ្នកនាង ប្រាសាទ ដាវីន ដែលជាអ្នកផ្តួចផ្តើមកម្មវិធី fashion show ដ៏ធំនេះបានឱ្យដឹងថា នេះជាលើកដំបូងបង្អស់ដែលអ្នកច្នៃម៉ូដ Eric Comerci បញ្ចេញខូលិកសិន "Comerci 了一卜" នៅកម្ពុជាយើង។ ការដើរបង្ហាញម៉ូតដ៏អស្ចារ្យដែលមានរយៈចម្ងាយ ៥០០ ម៉ែត្រ ជាការបង្ហាញស្នាដៃដ៏អស្ចារ្យរបស់ Eric ដែលបង្ហាញពីស្នាដៃ design ដ៏ប្លែក ដែល Brand របស់លោកមាន ឈ្មោះថា "Comerci 了一卜" គឺត្រូវបានឆ្នៃម៉ូតចេញពី វិស័យសិល្បៈច្នៃប្រឌិតបែបអន្តរជាតិ។ 
អ្នកនាងពិតជាមានក្តីសោមនស្សរីករាយខ្លាំងមែនទែន ដែលបាននាំនូវការដើរបង្ហាញម៉ូដដ៏ធំសម្បើមនេះឱ្យអ្នកចូលរួមបានឃើញពីរបកគំហើញ និងការច្នៃប្រឌិតថ្មីប្លែករបស់អ្នកច្នៃម៉ូដលំដាប់អន្តរជាតិ។

 

 

 

ក្នុងនាមជាអ្នកច្នៃម៉ូដ ក៏ដូចជាអ្នកបង្វិកក្បាច់រាំ លោក Eric បានបញ្ចេញទេពកោសល្យ និងគំនិតឆ្នៃប្រឌិតជាច្រើនអំពីការឆ្នៃម៉ូតសម្លៀកបំពាក់ ជាមួយស្ទាយ៍ដែលទាក់ទងនឹងអនាគតកាល និងភាពជឿនលឿនក្នុងពិភពសិល្បៈ។ លោករីករាយណាស់ ដែលខូលិកសិន "Comerci 了一卜" បានដើរបង្ហាញនៅពេលនេះ និងអរគុណដល់លោក ទីណូ និង ដាវីន ដែលបានសហការគ្នាចូលរួមបង្កើតជា fashion show ដ៏អស្ចារ្យនេះឡើង។

 


ការបង្ហាញម៉ូតនេះផងដែរ ទទួលបានការឧបត្ថម្ភធំដោយ Hydro Depot ដែលបានដាក់លក់នៅទឹកពិសារ ដែលមានគុណភាពខ្ពស់ លំដាប់ពិភពលោក Premium water ថ្មីដែលមានឈ្មោះថា Voss Water (វ៉ូស វ៉តធឺ)។ លោក ទីណូ ដែលជា CEO របស់ Hydro Depot បានឱ្យដឹងថា លោកពេញចិត្តក្នុងការសហការគ្នាជាមួយ designer Eric និង អ្នកនាង ប្រាសាទ ដាវីន ក្នុងកម្មវិធី Mister Friendship Cambodia 2023 ព្រោះលោកមានចក្ខុ និងទស្សនិវិស័យស្របគ្នាជាមួយកម្មវិធីនេះ។ រឹតតែពិសេស គុណភាព និងការរចនារបស់ Voss គឺស៊ីវិស័យស័ក្កសមកម្មវិធីបុរសឯកតែម្តង

 

 

សូមជម្រាបថា ការបង្ហាញម៉ូដដ៏អស្ចារ្យមួយនេះ គឺជាគម្រោងសហការជាមួយក្រុមហ៊ុន Mister Friendship Cambodia 2023 ដែលផលិតដោយ 4th Runner up Universal Woman 2023 អ្នកនាង ប្រាសាទ ដាវីន។ នេះជាការដើរបង្ហាញម៉ូដដ៏វែងបំផុតមិនធ្លាប់មាននៅកម្ពុជា ដែលមានរយៈចម្ងាយ ៥០០ម៉ែត្រ ដោយភ្ជាប់ជាមួយការបង្ហាយក្បាច់រាំ ការសម្តែងផ្លុំភ្លើង Dj មកពីប្រទេសជប៉ុន និងការលេងហ្គីតាជនជាតិម៉ាឡេស៊ី។ មិនតែប៉ុណ្ណោះ ក៏មានការសម្តែងដ៏អស្ចារ្យដោយលោក Norphealey ផងដែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024