ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥

រកឃើញម្ចាស់រថយន្ត Hilux Revo 2020 និងអ្នកឈ្នះ ២៤០រង្វាន់ទៀត ពីកម្មវិធី Shop and Win រដូវកាលទី២ របស់គ្លូប៊ល ហៅស៍

០៧ ធ្នូ ២០២០ | ព័ត៌មានជាតិ

កម្មវិធីទិញអីវ៉ាន់ឈ្នះរង្វាន់ Shop and win របស់គ្លូប៊ល ហៅស៍ រដូវកាលទី ២ បានរកឃើញហើយនូវម្ចាស់រង្វាន់ធំរថយន្ត Toyota Hilux Revo 2020 និងអ្នកឈ្នះរង្វាន់តូចធំ ២៤០រង្វាន់ផ្សេងទៀត ក្រោយធ្វើការចាប់ឆ្នោតផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក Global House Cambodia កាលពីរសៀលម៉ោង០១:០០ ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

 

 

ក្រោមការចាប់យកសន្លឹកឆ្នោតដោយផ្ទាល់ដៃពីនាយក Global House Cambodia លោក អ៊ីន កួត រថយន្តដ៏ថ្មីសន្លាង បានធ្លាក់ទៅម្ចាស់រង្វាន់ធំកំពូលសំណាងឈ្មោះ ហ៊ួ សុខុម។

 

 

ក្រៅពីម្ចាស់រង្វាន់ធំខាងលើ អ្នកមានសំណាង ២៤០នាក់ផ្សេងទៀត ក៏ទទួលបានរង្វាន់ជាច្រើនមុខដូចជា ម៉ាស៊ីនបោកខោអាវ ទូរទឹកកក កង្ហារត្រជាក់ វ៉ាលី និងកង្ហារបញ្ឈរផងដែរ។ លោកអ្នកអាចផ្ទៀងផ្ទាត់ឈ្មោះអ្នកឈ្នះដែលក្រុមការងារទំព័រហ្វេសប៊ុក Global House Cambodia បានបង្ហោះតាមរយៈ Link ខាងក្រោម៖


បញ្ជីឈ្មោះអ្នកឈ្នះរង្វាន់ពីគ្លូប៊ល ហៅស៍

 

 

ប្រិយមិត្តដែលបានឈ្នះក្នុងការចាប់ឆ្នោតផ្សងសំណាង Shop and Win រដូវកាលទី២ របស់គ្លូប៊ល ហៅស៍ អាចទំនាក់ទំនងបើករង្វាន់បានចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅគ្លូប៊ល ហៅស៍ផ្ទាល់ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ។

 

 

គួររំឭកថា ការចាប់រង្វាន់ដ៏អស្ចារ្យពី គ្លូប៊ល ហៅស៍ មានតម្លៃសរុបរហូតដល់ទៅ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក បានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី០៥ ខែធ្នូ ដែលរង្វាន់ទាំងនោះរួមមាន៖

- រថយន្ត Toyota-Hilux Revo 2020 ចំនួន ០១រង្វាន់ 

- ម៉ាស៊ីនបោកខោអាវ ចំនួន ២០រង្វាន់

- ទូរទឹកកក ចំនួន ៣០រង្វាន់

- កង្ហាត្រជាក់ ចំនួន ៤០រង្វាន់

- វ៉ាលីធ្វើដំណើរ ចំនួន ៥០រង្វាន់

- កង្ហារបញ្ឈរ ចំនួន ១០០រង្វាន់

 

គ្លូប៊ល   ហៅស៍  ខេមបូឌា  មានទីតាំងស្ថិតនៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ  សែនសុខ  រាជធានីភ្នំពេញ  (ចម្ងាយ ៦០០ម៉ែត្រ ពីផ្សារទំនើប AEON II) ៕

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025