ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥

សល់ ៤ថ្ងៃទៀតទេ! ការចាប់រង្វាន់តម្លៃសរុបជាង ១០ម៉ឺនដុល្លាររបស់គ្លូប៊ល ហៅស៍ ចូលមកដល់ហើយ

០១ ធ្នូ ២០២០ | ព័ត៌មានជាតិ

កម្មវិធីទិញអីវ៉ាន់ឈ្នះរង្វាន់ Shop and win របស់គ្លូប៊ល ហៅស៍ រដូវកាលទី ២ នឹងចូលមកដល់ នាថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០នេះហើយ ដោយការចាប់ឆ្នោតនឹងធ្វើឡើងចាប់ម៉ោង ១ដល់ម៉ោង ៥រសៀល។


ប្រិយមិត្តដែលពុំទាន់បានចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាង Shop and win សូមប្រញាប់រួសរាន់ឡើង ដោយគ្រាន់តែលោកអ្នកចូលជាសមាជិក  Global Club ហើយទិញទំនិញគ្រប់ 30$ នោះនឹងទទួលបានគូប៉ុងចំនួន ១សន្លឹក ដើម្បីផ្សងសំណាង។

 


រង្វាន់ដ៏អស្ចារ្យពី គ្លូប៊ល ហៅស៍ មានតម្លៃសរុបរហូតដល់ទៅ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលកំពុងរង់ចាំលោកអ្នកទាំងនោះរួមមាន៖
- រថយន្ត Toyota-Hilux Revo 2020 ចំនួន ០១រង្វាន់ 
- ម៉ាស៊ីនបោកខោអាវ ចំនួន ២០រង្វាន់
- ទូរទឹកកក ចំនួន ៣០រង្វាន់
- កង្ហាត្រជាក់ ចំនួន ៤០រង្វាន់
- វ៉ាលីធ្វើដំណើរ ចំនួន ៥០រង្វាន់
- កង្ហារបញ្ឈរ ចំនួន ១០០រង្វាន់

 

 

គួរជម្រាបផងដែរថា ការចាប់រង្វាន់កម្មវិធី Shop and win រដូវកាលទី២នេះ នឹងពុំអនុញ្ញាតឲ្យមានការចូលរួមពីសំណាក់អតិថិជននោះឡើយ ដោយ គ្លូប៊ល ហៅស៍ អនុវត្តន៍ទៅតាមបទបញ្ជាផ្អាកការជួបជុំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩។ បែបណាក្ដី គ្លូប៊ល ហៅស៍ នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីចាប់ឆ្នោតផ្សងសំណាងមួយនេះ នៅលើទំព័រហ្វេសប៊ុក Global House Cambodia ចាប់ពីម៉ោង ១ដល់ម៉ោង ៥រសៀល។

 

ទស្សនាការចាប់ឆ្នោតតាមរយៈ៖ https://www.facebook.com/Global-House-Cambodia-1514321415283298/


ចំនុចសំខាន់បង្អស់ ដែលលោកអ្នកគួរដឹងនោះគឺ សម្រាប់សន្លឹកឆ្នោតឈ្នះរង្វាន់ធំ រថយន្ត Toyota Hilux Revo 2020 ក្រុមការងារ គ្លូប៊ល ហៅស៍ នឹងទូរសព្ទទៅភ្លាមៗតែម្ដង។ ប្រសិនបើលោកអ្នក ខកខានពុំបានលើកទូរសព្ទចំនួន ៣ដង នោះនឹងបាត់បង់ឱកាសឈ្នះរង្វាន់ដោយស្វ័យប្រវត្តិ ហើយ គ្លូប៊ល ហៅស៍ នឹងបន្តចាប់ឆ្នោតភ្លាមៗរកអ្នកឈ្នះ ដែលបានលើកទូរសព្ទរបស់ក្រុមការងារ។


កម្មវិធីប្រគល់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ដល់ម៉ោង ១២ថ្ងៃត្រង់។ គ្លូប៊ល   ហៅស៍  ខេមបូឌា  មានទីតាំងស្ថិតនៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ  សែនសុខ  រាជធានីភ្នំពេញ  (ចម្ងាយ ៦០០ម៉ែត្រ ពីផ្សារទំនើប AEON II) ៕

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025