ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥

តួស្រីរឿងកប៉ាល់ទីតានិកវ័យ៤៥ឆ្នាំហើយ ប៉ុន្តែសម្រស់នៅតែផូរផង់

០៥ តុលា ២០២០ | កម្សាន្ដ

ចូលដល់ថ្ងៃទី៥ ខែតុលានេះ តារាសម្ដែងស្រីសញ្ជាតិអង់គ្លេស Kate Winslet (ខេតវីនស្លេត) ត្រូវកើនអាយុមួយឆ្នាំទៀត គឺចូលដល់វ័យ ៤៥ឆ្នាំ ប៉ុន្តែបើងាកទៅមើលរូបសម្រស់នៅស្រស់ផូរផង់មិនទន់ទោរតាមវ័យឡើយ។

 

 

តារាសម្ដែងអង់គ្លេស Kate Winslet (ខេតវីនឡិត) ត្រូវបានគេស្គាល់ច្បាស់បំផុតតាមរយៈការសម្ដែងជាតួស្រីឈ្មោះ Rose ក្នុងខ្សែភាពយន្ត “Titanic” ដែលអ្នកស្រីបានសម្ដែងរួមគ្នាជាមួយតារាសម្ដែង Leonardo DiCaprio (លីអូណាដូ ឌីខាព្រីអូ) ចេញផ្សាយកាលពីឆ្នាំ ១៩៩៨។

 


២២ឆ្នាំ ក្រោយភាពយន្តទីតានិក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ  Kate Winslet បានឈានចូលចូលដល់វ័យ ៤៥ឆ្នាំហើយ។ រំឭកកាលចាប់ផ្ដើមប្រឡូកសិល្បៈ អ្នកស្រី Kate Winslet បានបង្ហាញមុខនៅក្នុងវិស័យកុនខ្នាតធំជាលើកដំបូងក្នុងឆ្នាំ ១៩៩៥ តាមរយៈខ្សែភាពយន្តមានចំណងជើងថា “Sense and Sensibility”។

 

តាមរយៈខ្សែភាពយន្ត “Sense and Sensibility” និង “Titanic” នេះដែរ អ្នកស្រី Kate Winslet អាចបំបែកកំណត់ត្រាជាតារាស្រីក្មេងជាងគេដែលបានឈរឈ្មោះដណ្ដើមពានរង្វាន់អូស្កា ឬ Academy Awards។ 

 


ប៉ុន្តែរហូតដល់ឆ្នាំ ២០០៩ នៅពេលសម្ដែងក្នុងខ្សែភាពយន្ត “The Reader” ទើបអ្នកស្រី Kate Winslet អាចឈ្នះនូវពានរង្វាន់អូស្កា ជាលើកដំបូងបំផុតក្នុងអាជីពជាតារាសម្ដែងរបស់ខ្លួន ដែលឈ្នះនូវពានរង្វាន់តារាសម្ដែងស្រីល្អដាច់គេ។

 


ពាក់ព័ន្ធជីវិតឯកជន តារាសម្តែងរូបនេះបានរៀបការជាមួយលោក Ned Rocknroll (នេត រ៉ក់ខិនរ៉ូល) ជាក្មួយប្រុសរបស់លោកមហាសេដ្ឋី Richard Branson (រីឆាត ប្រេនសុន) ក្នុងឆ្នាំ ២០១២ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសអាយុ ៦ ឆ្នាំម្នាក់ឈ្មោះ Bear (ប៊ែរ) ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025