ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥
តារាល្បីៗ ក្នុង វិស័យ សិល្បៈ ផ្នែក ផ្សេងៗ គ្នា ពី ជុំវិញ ពិភពលោកបាន ជួបជុំ ក្នុង កម្មវិធី LACMA Art+Film Gala ដែល បាន រៀបចំ ឡើងក្នុង គោលបំណងរៃអង្គាស ថវិកា ជួយ ដល់ មូលនិធិ សិល្បៈ និង ភាពយន្ត។
តារាល្បីៗនៅ ក្នុង វិស័យ កម្សាន្តបាន ជួបជុំ គ្នា នៅ ក្នុង កម្មវិធី LACMA Art+Film Gala (ឡាកម៉ា អាត ផ្លាស់ ហ្វៀម ហ្គាឡា) ដែល បាន រៀប ចំ ឡើង ក្នុង ទីក្រុងឡូសអេនជេលឡេស សហរដ្ឋអាមេរិកកាល ពីថ្មីៗកន្លង ទៅ។
កម្មវិធី ឆ្នាំ នេះ គេ ឃើញ មាន ការ ផ្ដល់ ជា ពាន រង្វាន់ កិត្តិយស ដល់ វិចិត្រករ Amy Sherald (អេមី ហ្សេរ៉ាល់), វិចិត្រករ Kehinde Wiley (ខេហាញ វីលី) និង អ្នក ផលិតភាពយន្ត ល្បីឈ្មោះ លោក Steven Spielberg (ស្ទីវេន ស្ពៀលប៊ឺក) ផងដែរ។
អ្នករៀបចំ កម្មវិធី បាន ឲ្យ ដឹង ថា មាន ភ្ញៀវ កិត្តិយស ជាង ៦៥០នាក់ ដែលមក ពីពិភព ភាពយន្ត, ពិភព ម៉ូដ សំលៀក បំពាក់ , ពិភពទូរទស្សន៍, ពិភពគំនូរ និងពិភព តន្ត្រី បានចូលរួម ក្នុង កម្មវិធីនេះ ដែល ជា លទ្ធផល គឺ បាន ជួយ រៃ អង្គាស ថវិកា បាន សរុប ៥លានដុល្លារ ដើម្បី ជួយ ដល់ មូលនិធិសិល្បៈ និងភាពយន្ត របស់ LACMA (ឡាកម៉ា)។
តារាល្បីៗ ដែល បាន ចូលរួម ក្នុង កម្មវិធីនេះ មាន ដូច ជា តារា ចម្រៀង Billie Eilish (ប៊ីលលី អាយលីហ្ស), តារា ចម្រៀង Miley Cyrus (ម៉ាយលី សាយរើស), តួអង្គសម្ដែង និង ផលិតករ នៃ ភាពយន្ត ល្បី "Squid Game" (ស្ខ្វីត ហ្គេម) និងផលិតករភាពយន្ត Olivia Wilde (អូលីវៀ វ៉ាលដេ) ជាដើម៕
ប្រែសម្រួល៖ វ៉ាន់ថន