ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

មន្ទីរពេទ្យគន្ធបុប្ជា សូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ វេជ្ជបណ្ឌិត បេអាត រិឆ្នឺរ គម្រប់ខួប២ឆ្នាំ នៃមរណៈភាព

០៩ កញ្ញា ២០២០ | ព័ត៌មានជាតិ

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ជាខួប២ឆ្នាំ នៃមរណភាពវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា។ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យគន្ធបុប្ជា បានរៀបចំពិធីសូត្រមន្តបង្សុកូលថ្ងៃបិណ្ឌទី៧ ដេីម្បីឧទ្ទិសកុសល ផលបុណ្យដល់វិញ្ញាណក្ខន្ធ នៃអតីតវេជ្ជបណ្ឌិត បេអាត រិឆ្នឺរ (១៣/0៣/១៩៤៧- 0៩/0៩/២០១៨) និងវេជ្ជបណ្ឌិត ភីទ័រ ស្ទូដ័រ (១៤/0៤/១៩៤៧-0៩/0៥/២០២០) សហស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស ក៏ដូចជាឧទ្ទិសកុសល ដល់បុព្វការី ញាត្តិការទាំង៧សន្តាន និងកុមារា-កុមារី ផងទាំងទ្ឡាយ ដែលបានចែកឋាននៅក្នុងមន្ទីរពេទ្យ ។

 


មរតក និងទស្សនវិជ្ជារបស់លោកទាំងពីរ ចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផានៅកម្ពុជា នៅតែបន្តដិតជាប់ក្នុងក្រអៅបេះដូងយើងគ្រប់គ្នា។ 

 

 

មន្ទីរពេទ្យអរគុណជាអនេក ដល់សប្បុរសជនគ្រប់ៗរូប ដែលបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា មូលនិធិគន្ធបុប្ផាព្រោះរាល់ការបរិច្ចាគតូច ឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិតកុមារកម្ពុជា៕

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025