ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

កុមារអាយុ២ឆ្នាំ មានជំងឺបេះដូងចំហ និងក្រិនសរសៃឈាមសួតពីកំណើតធ្ងន់ធ្ងរ វះកាត់ដោយជោគជ័យនៅគន្ធបុប្ផា

២១ កក្កដា ២០២០ | ព័ត៌មានជាតិ

មន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងថា កុមារអាយុ២ឆ្នាំ មានជំងឺបេះដូងចំហ និងក្រិនសរសៃឈាមសួតពីកំណើតធ្ងន់ធ្ងរ បានរង់ចាំវះកាត់និងសម្រាកពេទ្យ១០ដងហើយ។

 


ថ្ងៃនេះ បានទទួលការវះកាត់ភ្ជិតបេះដូងចំហ និងវះពង្រីកសរសៃឈាមសួត បានដោយជោគជ័យ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

 


អរគុណដល់ក្រុមគ្រូពេទ្យឯកទេសកម្ពុជាយើង ដែលបានជួយសង្រ្គោះជីវិតកូនស្រីតូចនេះ ។


រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង ហេីយរាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិតកុមារកម្ពុជា៕


រូបភាព៖ មន្ទីរពេទ្យគន្ធបុប្ជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025