ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិកDonald Trumpនៅថ្ងៃសុក្រ(១០តុលា)បានលើកឡើងដូច្នេះ លោកគិតថា តម្លៃប្រេងនឹងធ្លាក់ចុះក្រោម២ដុល្លារក្នុងមួយហ្គាឡុងឆាប់ៗនេះ ។
អំឡុងពេលថ្លែងនៅសេតវិមានពីគោលនយោបាយថ្មីជុំវិញការទម្លាក់តម្លៃឱសថ លោកប្រធានាធិបតី ក៏បានលើកឡើងថា តម្លៃប្រេង បានឡើងលើស៦០ដុល្លារក្នុងមួយបារ៉ែល។
នៅថ្ងៃដដែល តម្លៃប្រភេទប្រេងBrent និងប្រេងឆៅអាមេរិក បានធ្លាក់ចុះជាង ២ ដុល្លារក្នុងមួយបារ៉ែល ឬជាង ៣% នៅថ្ងៃសុក្រដោយសារការគំរាមកំហែងរបស់លោកTrumpថានឹងតំឡើងពន្ធ១០០ភាគរយ លើប្រទេសចិន បានបង្កឱ្យមានការព្រួយបារម្ភថាតម្រូវការប្រេងនឹងថយចុះនៅក្នុងទីផ្សារដែលមានការផ្គត់ផ្គង់លើសតម្រូវការរួចជាស្រេចទៅហើយនោះ។
ប្រែសម្រួល៖ណាវ័ន្ត