ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥

ក្រុមហ៊ុនមេតាបានបង្ហាញវ៉ែនតាទំនើបអស្ចារ្យម្យ៉ាងដែលមានបញ្ញាកំពូលឆ្លាតបំផុត

០៦ តុលា ២០២៥ | កម្សាន្ដ

ក្រុមហ៊ុនមេតា (Meta) បានបង្ហាញវ៉ែនតាកំពូលឆ្លាតវៃចុងក្រោយបង្អស់របស់ខ្លួនដែលត្រៀមនឹងដាក់លក់នៅលើទីផ្សារឆាប់ៗនេះជាមួយនឹងការបំពាក់អេក្រង់នៅលើកញ្ចក់វ៉ែនតាដ៏ទំនើប។

 


កាលពីប៉ុន្មានសប្ដាហ៍មុននេះ ថៅកែក្រុមហ៊ុនមេតាគឺលោក ម៉ាក ហ្សាក់ឃើប៊ើក (Mark Zuckerberg) បានធ្វើបទបង្ហាញនូវវ៉ែនតាដ៏ឆ្លាតបំផុតរបស់ខ្លួនសម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើននៅឯព្រឹត្តិការណ៍ប្រចាំរបស់ក្រុមហ៊ុននេះនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

 


លោក ហ្សាក់ឃើប៊ើក បាននិយាយថា ឧបករណ៍ថ្មីនេះត្រូវបានដាក់ឈ្មោះថា«វ៉ែនតារ៉ៃបាន់មេតា»។ វ៉ែនតានេះបានបំពាក់អេក្រង់ឌីជីថលតូចមួយនៅក្នុងកែវកញ្ចក់វ៉េនតាយ៉ាងត្រឹមត្រូវសម្រាប់កិច្ចការមូលដ្ឋានដូចជាការជូនដំណឹងអំពីបញ្ហាផ្សេងៗជាដើម។

 


ថៅកែក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វេសប៊ុករូបនេះបានពន្យល់បន្ថែមថា ការបង្ហាញលើកញ្ចក់វ៉ែនតាមានទំហំធំល្មមសម្រាប់មើលវីដេអូ ឬអានសារផ្សេងៗនៅលើកញ្ចក់តែម្ខាងដែលស្ថិតនៅចំកណ្តាលដូច្នេះវាមិនបាំងដល់ការមើលផ្លូវរបស់អ្នកពាក់វាឡើយ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីឈប់ប្រើរយៈពេលពីរបីវិនាទីដូច្នេះហើយវាមិនរំខានអ្នកប្រើវាទេ។

 


លោក ហ្សាក់ឃើប៊ើក កំពុងរៀបចំផែនការដើម្បីធ្វើឱ្យវ៉ែនតាឆ្លាតវៃអាចធ្វើអ្វីៗបានច្រើនជាងនេះថែមទៀតដោយលោកបានបន្ថែមថា វ៉ែនតានេះគឺជាឧបករណ៍ដ៏ល្អឥតខ្ចោះសម្រាប់ធ្វើអន្តរកម្មជាមួយអ្វីដែលគេហៅថា«ជាបញ្ញាដ៏ឆ្លាតវៃបំផុត» បំពាក់ដោយកម្មវិធី AI ដែលមានបញ្ញាលើសពីសមត្ថភាពរបស់មនុស្សធម្មតាទៅទៀត។

 


ប្រសិនបើគ្មានអ្វីប្រែសម្រួលទេ ក្រុមហ៊ុនមេតាគ្រោងនឹងដាក់លក់វ៉ែនតាដ៏ឆ្លាតវៃនេះកាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះជាមួយនឹងតម្លៃចាប់ពីជិត៨០០ដុល្លារឡើងទៅក្នុងមួយសម្រាប់៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025