ថ្ងៃអង្គារ៍ ទី១៩ ខែសីហា ឆ្នាំ២០២៥

មនុស្សរាប់ពាន់នាក់ចូលរួមក្នុងពិធីជិះកង់ពេលរាត្រីដោយមិនបានគេងអ្វីឡើយនៅរដ្ឋធានីប្រទេសរុស្ស៊ី

១៨ សីហា ២០២៥ | កម្សាន្ដ

មនុស្សរាប់ពាន់នាក់មិនបានគេងឡើងយដោយសារពួកគេបានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ពេលរាត្រីនៅក្នុងរដ្ឋធានីម៉ូស្គូប្រទេសរុស្ស៊ី។អ្នកស្រុករាប់ពាន់នាក់នៅក្នុងរដ្ឋធានីមូស្គូប្រទេសរុស្ស៊ីបានចូលរួមក្នុងពិធីបុណ្យជិះកង់ពេលរាត្រីដោយពួកគេមិនបានគេងពេញមួយយប់។

 

 

រូបភាពវីដេអូបានបង្ហាញអ្នកជិះកង់គ្រប់វ័យប្រមូលផ្ដុំគ្នាដើម្បីចូលរួមជិះកង់ពេលរាត្រីតាមបណ្ដោយមហាវិធីហ្កាដិនរីង (Garden Ring) ដោយគ្មានរថយន្តបើកបរឡើយ។នាង យេកាតេរីណា (Yekaterina) ដែលបានចូលរួមក្នុងពិធីនេះបាននិយាយថា វាពិតជាអស្ចារ្យខ្លាំងណាស់។

 

 

ទីក្រុងម៉ូស្គូមិនដែលគេងឡើយគឺដូចជាគេបាននិយាយដូច្នោះ។ នាងបានបន្តថា វាពិតជាគួរ ឱ្យរំភើបចិត្តខ្លាំងណាស់ នាងតែមានក្ដីសុបិនចង់ជិះកង់ឆ្លងកាត់រដ្ឋធានីមូស្គូនៅពេលរាត្រីជាយូរមក ហើយ ហើយពេលនេះវាបានក្លាយជាការពិតហើយ នាងពិតជាសប្បាយចិត្តខ្លាំងណាស់។

 


នាង យេកាតេរីណា បានបន្ថែមទៀតថា ទីក្រុងមូស្គូគឺជាទីក្រុងកីឡា ហើយជាទូទៅប្រទេសរុស្ស៊ីគឺជាប្រទេសកីឡា។ នាងជឿថា វាមានសារៈសំខាន់ក្នុងការគាំទ្រព្រឹត្តិការណ៍បែបនេះជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង និងកុមារតែម្ដង។

 


បើតាមអ្នករៀបចំព្រឹត្តិការណ៍នេះ ផ្លូវសម្រាប់ព្រឹត្តិការណ៍ជិះកង់ពេលរាត្រីនេះមានប្រវែងជាង១៥គីឡូម៉ែត្រ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ២០២០មកម្ល៉េះដើម្បីលើកកម្ពស់វប្បធម៌នៃការជិះ កង់ ហើយការជិះកង់បន្ទាប់ទៀតត្រូវបានគ្រោងធ្វើនៅថ្ងៃទី១៣ ខែកញ្ញា៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025